លោកស្រីមេឃុំត្រែងត្រយឹង បើទុកក៏មិនចំណេញ ដកចេញក៏មិនខាត សុីញ៉េទាំងថាខ្លួនមិនយល់ពីផ្លូវច្បាប់ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ, ឃេីញខ្លឹមសារលិខិតរបស់មេឃុំត្រែងត្រយឹង លោកស្រី កែវ ផាត សរសេរលិខិតបដិសេធលើការចុះហត្ថលេខារបស់ខ្លួនកន្លងទៅ ស្មើនឹងមេឃុំ គ្មានការទទួលខុសត្រូវ ហើយធ្វើអោយថ្នាក់លើឈឺក្បាល វិលមុខ លោកស្រីមេឃុំត្រែងត្រយឹង ប្រភេទនេះ បើទុកក៏មិនចំណេញ ដកចេញក៏មិនខាត សុីញ៉េទាំងថាខ្លួនមិនយល់ពីផ្លូវច្បាប់ ! នេះហើយជាមេភ្លើងបង្កើតអោយមានវិវាទដីធ្លីមិនចេះចប់។

ហើយនេះ ជាពិសេសត្រង់ចំណុចមូលហេតុ​ គ្រាន់តែប្រជាពលរដ្ឋចង់សួរទៅលោកអភិបាលស្រុកភ្នំស្រួច អភិបាលខេត្តកំពង់ស្ពឺថា​ តេីរហូតដល់ម៉ោងនេះ​ ថ្នាក់លេីមានបានដកគាត់ចេញពីតំណែងហេីយឬនៅ​ ព្រោះទង្វេីនេះហេីយ​ គឺជាមូលហេតុ​បង្កេីតជម្លោះដីធ្លីជាបណ្ដាញចាក់ស្រេះដោះមិនចេះចប់រហូតមក…សូមកុំអាងថា, មេឃុំជាប់ដោយការបោះឆ្នោត ប្រតិភូកម្មអំណាច គិតតែមានប៊ុិចសុីញ៉េយកៗ គ្មានគិតពីគតិយុត្តអោយសោះ។
សូមបងប្អូនចូលអាន លិខិតបដិសេធ របស់គាត់ម្នាក់បន្តិចៗ តើត្រូវអោយពិន្ទុគាត់បែបណា !
(លិខិតបដិសេធ)
នាងខ្ញុំ កែវ សុផាត មេឃុំត្រងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
យោងតាម : លិខិតលេខ ៦០៥ សណ.បស្ថ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន ចំណាររបស់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
សូមធ្វើការបដិសេធ
-នាងខ្ញុំសូមធ្វើការបមោឃភាពលើការ ចុះហត្ថលេខារបស់នាងខ្ញុំកន្លងមក ទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី លិខិតពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និង ឧទ្យានជាតិព្រះ សុរាម្រិតកុសុមៈគិរីរម្យ ។ មូលហេតុ នាងខ្ញុំពុំសូវយល់ដឹងពីច្បាប់ទំលាប់ច្រើន ឃើញតែពួកគាត់អាស្រ័យ ផលជាក់ស្តែង។

អាស្រ័យហេតុនេះ នាងខ្ញុំសូមធ្វើការបដិសេធទុកជាមោឃៈរាល់ឯកសារ ដូចបានបញ្ជាក់ខាលើចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។
តើបងប្អូនយល់យ៉ាងណា មេឃុំធន់ៗនេះ ? ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print