ចាញ់ល្បិចប្រុសព្រាន នាំនាងឡើងផ្ទះសំណាក់ ១០ថ្ងៃក្រោយបែករឿងឪពុកម្តាយខាងស្រីប្តឹងចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបាននារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខណៈស្គាល់គ្នា ក្បែរខាងបន្ទប់ជួល ប្រើល្បិចនាំបបួលទៅហូបបង្អែម រួចបង្ហួសទៅ បង្ខំឡើងឋានសួគ៌លើផ្ទះសំណាក់ ១០ថ្ងៃក្រោយ បែករឿងឪពុកម្តាយខាងស្រីដឹងខឹងប្តឹង សមត្ថកិច្ចចាប់ឃាត់ខ្លួនចាត់ការណ៍ទៅតាមនីតិវិធី កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសាច់ញាតិជនរងគ្រោះបានបង្ហើបឲ្យដឹងថា នារីរងគ្រោះមានគូរណ្តឹងរួចទៅហើយ ខណៈដែលស្គាល់គ្នាជាមួយបុរសល្មោភកាម នឹកថាអាងតែអ្នកស្នាក់នៅបន្ទប់ក្បែរខាងគ្នាទៀតនិយាយរួមការរស់នៅក្បែរខាង រាប់អានគ្នា ហើយមុនកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ ជនល្មើស បានបបួលនាំនារីរងគ្រោះទៅហូបបង្អែម ដោយនឹកឃើញថា មនុស្សរាប់អានគ្នាជាញាតិ មិននឹកស្មានថា រាប់អានជាលេសមួយ ប៉ុនប៉ង រំលោភលើរាងកាយបែបនេះ ក៏រួមដំណើរទៅជាមួយ លុះហូបបង្អែមហើយ បែរជាលួងឌុបនាងទៅបង្ហួស ចូលផ្ទះសំណាក់ទៅវិញ បង្ខំរួមភេទ រហូតបានសម្រេចម្តង រួចទើបឌុបមកផ្ទះវិញទាំងវិប្បដិសារីលើរូបនាង ទីបំផុតត្រូវបានឪពុកម្តាយ ឈ្លេចសួរ រហូតធ្លាយរឿង ទើបនៅសៀលថ្ងៃទី១៧ខែមិនានេះ ប្តឹងនគរបាលចាប់ឃាត់ខ្លួនចូលប៉ុស្តិ៍ចោមចៅ ។

បុរសជាប់ចោទ និងក្រុមគ្រួសារនារីរងគ្រោះបានចរចាគ្នា ត្រូវរ៉ូវដោយស្ងាត់ក៏បានបញ្ចប់រឿងនៅរសៀលថ្ងៃដដែល នៅនគរបាលប៉ុស្តិ៍ចោមចៅ៕

image1

image2

image5

image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print