ភ្នំពេញ, សូមជម្រាបជូនថា, នៅវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស ការថ្លែងសារពិសេស ពីក្រុងតាខ្មៅ ខេត្តកណ្តាល របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមទូរទស្សនិកជនទាំងក្នុង និងក្រៅប្រទេស អញ្ជើញរង់ចាំតាមដានទស្សនាដោយមេត្រី តាមការ, live បន្តពី Page សម្តេចផ្ទាល់។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ធ្លាប់មានប្រសាសន៍ថា , បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់!
ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។
ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស
អង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅ
វិមានសន្តិភាព។
ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕
ដោយ, សិលា