រដ្ឋបាលខេត្តចេញសេចក្តីសម្រេចស្តីពីការបិទផ្សារកំពង់ក្តី ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោយរកឃើញមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តចេញសេចក្តីសម្រេចស្តីពីការបិទផ្សារកំពង់ក្តី ស្ថិតនៅក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោយរកឃើញមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះសម្រេច: 

ប្រការ១……ត្រូវបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ស្ពឺ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំង មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញ សេចក្តីសម្រេចជាថ្មី។

ប្រការ២… បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ មេឃុំកំពង់ក្តី គណៈកម្មការគ្រប់គ្រងផ្សារកំពង់ក្តី និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារកំពង់ក្តី ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ”៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print