ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាលើការពន្យារពេលនៃវិធានការការពាររបស់ខ្លួនទៅលើការរឹតត្បិតជំងឺ កូវីដ–១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតក្នុងរយៈពេល២សប្តាហ៍ ដោយចំណាយពេលតិចជាងមួយខែទៀតរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅតូក្យូគ្រោងនឹងបើក។
សារព័ត៌មានរ៉យទ័រ និង AP បានផ្សាយថា បច្ចុប្បន្នទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពអាសន្នមួយដែលនឹងត្រូវដកចេញនៅថ្ងៃទី១២ ខែកក្កដា ប៉ុន្តែការកើនឡើងនូវករណីឆ្លងកូវីដ–១៩ថ្មីៗនេះបានធ្វើឱ្យមន្រ្តីមានការព្រួយបារម្ភ និងអាចប៉ះពាល់ដល់ចំនួនអ្នកទស្សនាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងប្រកួតកីឡាអូឡាំពិក។
យោងតាមកាសែត Mainichi Shimbun ប្រចាំថ្ងៃបានឲ្យដឹងថារដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិធានការនេះពី២ទៅ៤សប្តាហ៍ដែលជារយៈពេលនៃការជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបានពន្យារពេលរួចហើយក្នុងមួយឆ្នាំដែលនឹងត្រូវបើកនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។
ការប្រជុំរបស់រដ្ឋាភិបាលស្តីពីវិធានការប្រឆាំងនឹងជំងឺឆ្លងត្រូវបានគេរៀបចំឡើងកាលពីថ្ងៃពុធ ដើម្បីពិភាក្សាពីវិធីនៃការដោះស្រាយសញ្ញានៃការកើនឡើងចំនួនអ្នកឆ្លងដែលកើតមាននៅពេលដែលក្រុមអ្នកជំនាញមានការព្រួយបារម្ភរួមជាមួយនឹងការរីករាលដាលក្នុងកម្រិតឆ្លងខ្ពស់។
ស្ថិតក្រោមភាពអាសន្នមួយដែលអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍ត្រូវបានកំណត់ត្រឹម៥,០០០នាក់។ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកបានសំរេចថា អ្នកទស្សនានឹងត្រូវបានអនុញ្ញាតរហូតដល់៥០ភាគរយនៃសមត្ថភាពកន្លែង ឬអតិបរមា១០.០០០នាក់ទោះបីជាអ្នកទស្សនាជនបរទេសត្រូវបានហាមឃាត់ក៏ដោយ។
ក្រុមមន្រ្តីបានសន្យាថា នឹងរៀបចំការប្រកួតកីឡាអូឡាំពិក“ប្រកបដោយសុវត្ថិភាពនិងសុវត្ថិភាព” ប៉ុន្តែត្រូវប្រឈមនឹងការតស៊ូជាបន្តពីផ្នែកសាធារណៈដោយមានការព្រួយបារម្ភបន្ទាប់ពីសមាជិកនៃគណៈប្រតិភូប្រទេសអ៊ូហ្គង់ដាបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានទៅដល់ប្រទេសជប៉ុនកន្លងទៅ ៕
ដោយ៖ ភារៈ