ក្រសួងមហាផ្ទៃ ព្រមានឱ្យគណបក្សកែទម្រង់កម្ពុជា បញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ,ក្រសួងមហាផ្ទៃ ព្រមានឱ្យគណបក្សកែទម្រង់កម្ពុជា បញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ។
ក្រសួងមហាផ្ទៃ ជម្រាបមក លោក ទិន សៃ
តំណាងស្ថាបនិកគណបក្យកទម្រង់កម្ពុជា
កម្មវត្ថុ ៖ ស្តីពីការធ្វើសកម្មភាពនយោបាយរបស់គណបក្សកែទម្រង់កម្ពុជា។
យោង ៖- ច្បាប់ស្តីពីគណបក្សនយោបាយ
– លិខិតលេខ ៧៦០ សជណ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ
– លិខិតលេខ ៩២៧ សជណ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកដល់លោក ទិន សៃ ជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុង ធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជា ការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ដូច្នេះ គណបក្សកែទម្រង់កម្ពុជាត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន រហូត ដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិត របស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ។

អាស្រ័យហេតុនេះ សូម លោកតំណាងស្ថាបនិកគណបក្ស ជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើប្រកបដោយការទទួលខុសត្រូវ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print