ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទើបរាយការណ៏មកសមត្ថកិច្ចភ្លាមៗខណ:ប្រទះឃើញបុរសម្នាក់ដេកស្លាប់កណ្ដាលវាលស្រែសង្ស័យខ្យល់គរនៅក្រុងស្វាយរៀង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើមានឈ្មោះប៉ែន ភារម្យ ហៅ យ៉ត អាយុ ៤១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបន្តថាបន្ទាប់ពី
មានប្រជាពលរដ្ឋរាយការណ៍ថា ឃើញមានមនុស្សស្លាប់ នៅកណ្ដាលវាលស្រែ ទើបសមត្ថកិច្ចសហការជាមួយប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាស្លាប់ដោយសារខ្យល់គរមិនមែនជារឿងឃាដកម្មអ្វីនោះទើបប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។
តាមអ្នកភូមិបានអោយដឹងថាបុរសខាងលើគឺតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃហើយមិនដែលហូបបាយនោះទេដោយមុនកើតហេតុគេឃើញបុរសនេះផឹកស្រាស្រវឹងហើយដើរទៅវាលស្រែតែម្នាក់ប្រមាណជិតមួយម៉ោងទើមមានការភ្ញាល់ផ្អើលថាមានមនុស្សដេកស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង៕
ដោយ៖ យឹម សុថាន