សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីសង្ស័យ នឹងចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីនធំតែម្តង។
សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់តេស្តរហ័សដល់បណ្តាខេត្តនានា ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ព្រោះបច្ចុប្បន្នយើងមាន តេស្តរហ័សចំនួន ១,១៤៤,៤៥០ នឹងចំនួន ១លានតេស្តរហ័សទៀត នឹងមកដល់នាពេលខាងមុខ ព្រមទាំង ៣សែនតេស្តកំពុងស្តុកក្នុង ឃ្លាំងយុទ្ធសាស្ត្រ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា, ក្នុងមួយខេត្តត្រូវទទួលបានឧបករណ៍តេស្តរហ័សយ៉ាងតិចចំនួន១ម៉ឺន ខណៈឧបករណ៍តេសរហ័សនៅសល់ក្នុងឃ្លាំងចំនួន ១លាន ១សែន ៤ម៉ឺន៤៥០។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនកម្មករដែលធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ កុំមានការព្រួយបារម្ភឲ្យសោះ ព្រោះភាគីថៃ បានសហការជាមួយក្រសួងការបរទេសកម្ពុជារួចហើយ ចំពោះកម្មករខ្មែរដែលធ្វើការមិនស្របច្បាប់ ភាគីថៃ នឹងចុះទៅរកពិនិត្យចុះឈ្មោះកម្មករដែលមិនស្របច្បាប់នេះ មកជាស្របច្បាប់វិញ។
សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឱ្យបំពាក់ឧបករណ៍តេស្តរហ័ស នៅតាមច្រកព្រំដែនទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ដែលនាំចូលពីក្រៅប្រទេស៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print