ភ្នំពេញ ៖ សមត្ថកិច្ចបង្រ្កាបបានបុរសជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនហើយបានយកភ្លើងមកលួចដុតផ្ទះប្រជាពលរដ្ឋចំនួន១៥គ្រួសារសារនាព្រឹកថ្ងៃទី០១ ខែ កក្ដដា ឆ្នាំ ២០២១រយះពេល១ថ្ងៃឃាត់ជនដៃដុតដុតបំផ្លាញផ្ទះនៅចំណុចផ្លូវ១០៥ ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌបានប្រាប់ថាជនសង្ស័យឈ្មោះ មឿន នីហៅម៉ៅដូង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ដោយបានប្រព្រឹត្តយកភ្លើងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋសង់អំពីឈើនិងជញ្ចាំងនិងដំបូលប្រក់សង្ក័សីជាបន្ទប់ជួលចំនួន១៥គ្រួសាររងការខូចខាតទាំងសង់មិនបានយកសម្ភារ:ចេញនោះទេរហូតដល់ព្រឹកថ្ងៃទី១ ខែ កក្ដដា ឆ្នាំ ២០២១សមត្ថកិច្ចយើងដាក់កម្លាំងតាមមុខសញ្ញាហើយមនុស្សសតិមិនគ្រប់លួចដុតបានចូលមកភូមិកើតហេតុម្ដងទៀតធ្វើការឃាត់តែម្ដងនំមកប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមថ្កូវរួមនិងដាវចំនួន១ដើមរងចាំក្រុមគ្រូពេទ្យមកយកសំណាកសិនទើបសាកសួរនាំបន្តទៀត ។ ក្នុងនោះដែរយោងតាមជនសង្ស័យជាមនុស្សសតិមិនគ្រប់លួចដុតបានបញ្ជូលទៅសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំកែប្រែចិត្តអោយធ្វើជាមនុស្សល្អវិញ ៕
ដោយ៖ ជីណា