តម្លៃសណ្ឋាគារនៅមីយ៉ាន់ម៉ាចាំបាច់ត្រូវមានការប្រកួតប្រជែងបន្ថែមទៀត

ចែករំលែក៖

package_ZFHY

នៅ​ក្នុង​សិក្ខា​សាលា​ដែល​មាន​ប្រធាន​បទ​ថា​ ចក្ខុ​វិ​ស័​យ​ផ្នែក​ទេសចរណ៍​របស់​មី​យ៉ា​ន់​ម៉ា​សម្រាប់​ឆ្នាំ​២០១៦នោះលោក​ Thet​ ​Lwin​ ​Loh ប្រធាន​សហ​ព័ន្ធ​សហ​គម​ន៍​អ្នក​ធ្វើ​ដំណើរ​របស់​មី​យ៉ា​ន់​ម៉ា​បាន​មាន​ប្រសាសន៍​ថា ​តម្លៃសណ្ឋាគារសំបុត្រ​យន្ត​ហោះ​និង​ដំណើរ​ទស្សន​កិច្ច​គួរ​តែ​មាន​ការ​ប្រកួត​ប្រជែង​បន្ថែម​ទៀ​ត​។​

លោក​ Tin​ ​Tun​ ​Aung នាយកគ្រប់គ្រង​ក្រុម​ហ៊ុន​ទេសចរណ៍ Thingazar​ ​Travels​ ​and​ ​Tours​ ​បាន​មាន​ប្រសាសន៍​ថា ​អ​ត្រា​បន្ទប់​ស្ថិត​ក្នុង​៥០ទៅ​៧០ភាគ​រយ​ខ្ពស់​ជាង​ប​ណ្តា​ប្រទេស​អា​ស៊ា​ន​ផ្សេង​ទៀត​បើ​ទោះបីជា​គុណ​ភាព​នៃ​បន្ទប់​មាន​កម្រិត​ទាប​ក៏​ដោ​យ​។​

លោក​បាន​មាន​ប្រសាសន៍​ថា​ យើង​ចាំបាច់​ត្រូវ​ប​ណ្តុះ​ប​ណ្តា​ល​បុគ្គលិក​នៅ​ក្នុង​វិ​ស័​យ​នេះ​ហើយ​ត្រូវ​បង្កើន​សមត្ថ​ភាព​របស់​ពួក​គេ​ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​អន្តរ​ជា​តិ​។នេះ​គឺ​ជា​បញ្ហា​ចម្បង​ដ៏​ធំ​បំផុត​សម្រាប់​វិ​ស័​យ​ឧស្សាហ​កម្ម​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៦នេះ​។​

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ឱ​កាស​នៃ​ការ​ប្រកួត​ប្រជែង​គឺ​នៅ​មាន​កម្រិត​ខ្ពស់បើ​ទោះបីជា​មាន​ភ្ញៀវ​បរទេស​ចូល​មក​ប្រទេស​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប៤៥លាន​នាក់​កាល​ពី​ឆ្នាំ​មុន​ក៏​ដោ​យ​។

ក្រុម​ប្រតិបត្តិ​ករ​គួរ​តែ​ត្រួស​ត្រាយ​ដើម្បី​បំពេញ​នូវ​បទដ្ឋាន​អន្តរ​ជាតិ​ប្រសិនបើ​ពួក​គេ​ចង់​ទាក់​ទាញ​ភ្ញៀវ​បន្ថែម​ទៀត​និង​ចង់​ឱ្យ​ពួក​គេ​ត្រ​ឡប់​មក​ម្តង​ទៀត​នោះ​។​

លោក​បន្ថែម​ទៀត​ថា​ ប្រទេស​នេះ​ចាំបាច់​ត្រូវ​តែ​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​នោះ​តាម​រ​យៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ឧស្សាហ​កម្ម​ទាក់ទង​តាម​រ​យៈ​ការ​ប្រើ​ប្រាស់​នូវ​ពាណិជ្ជ​កម្ម​តាម​អេ​ឡិច​ត្រូ​និក​ e​-commerce​។

លោក​ ​Hugo​ ​Schleicher ​ប្រធាន​គ្រប់គ្រង​ក្រុម​ហ៊ុន​ Jovago​ ​Myanmar ​បាន​ឱ្យ​ដឹង​ថា ៨០ភាគ​រយ​នៃ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​មុន​គឺ​ជា​អ្នក​ចូល​មក​ដំ​បូ​ង​។​

ពួក​គេ​បាន​ត្អូញត្អែរ​អំពី​តម្លៃប​ន្ទ​ប់ ។ លោក​បាន​បន្ថែម​ទៀត​ថា​ នេះដោយសារ​តែ​តម្រូវ​ការ​ខ្ពស់​បើ​ធៀប​នឹង​ការ​ផ្គត់​ផ្គង់​ទា​ប​។​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ដោយ​សណ្ឋាគារ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​សាង​សង់​នោះលោក​សង្ឃឹម​ថា តម្លៃ​បន្ទប់​ទាំង​នោះ​នឹង​មាន​ការប្រកួត​ប្រជែង​បន្ថែម​ទៀ​ត​។​

លោក​បាន​សម្ដែង​នូវ​គំនិត​សុ​ទិដ្ឋិនិយម​អំពី​វិ​ស័​យ​នេះ​នា​ពេល​អនាគត​ដោយសារ​តែ​កា​រវិ​និ​យោគ​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​គេ​រំពឹង​ទុក​ហើយ​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀ​ត​។លោក​មាន​ភាព​ជឿ​ជាក់​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​អាច​ឈាន​ទៅ​ដល់​កម្រិតដូច​ប្រទេស​ថៃ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោ​យៗ​នេះ​ ហើយ​អាច​នឹង​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ផ្នែក​ទេសចរ​ណ៍​ក្នុង​ពិភព​លោក​ដោយសារ​តែ​មាន​ទេសភាព​ចាប់​អារម្មណ៍​ជា​ច្រើន​និង​ជាពិសេស​ប្រជា​ជន​នៅ​ទី​នោះ​មាន​ភាព​រួសរាយ​រាក់​ទា​ក់​។​

...

សូម​បញ្ជាក់​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ក្រុម​ហ៊ុន​ទេសចរណ៍​ចំនួន ២,០០០ក្រុម​ហ៊ុន​ហើយ​មាន​សណ្ឋាគារ​ចុះ​បញ្ជីចំនួន​១,៤០០កន្លែង​ដែល​មាន​បន្ទប់ប្រមាណ​ជា​ ៥០,០០០ប​ន្ទ​ប់​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print