នគរបាលរាជធានីភ្នំពញ​ បដិសេធទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកសារព័ត៌មានមួយ​ដែលបានយករូបភាពចាស់មកចុះផ្សាយ​ !

ចែករំលែក៖

ភ្នំពេញ, សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកសារព័ត៌មានមួយ​ដែលបានយករូបភាពចាស់មកចុះផ្សាយ​ ។
បន្ទាប់ពីបានទទួលព័ត៌មាន​ពីប្រជាពលរដ្ឋផ្តល់មកក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ថាមានទីតាំងហាងការហ្វេមួយកន្លែងបេីកលេងល្បែងសុីសងខុសច្បាប់​ កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ក្រោយទទួលបានព័ត៌មានភ្លាម ដែលបានចុះផ្សាយថាមានបទល្មើសល្បែងស៊ីសងខុសច្បាប់ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្រះចក បានចុះទៅដល់ទីតាំងលេងល្បែងស៊ីសងចុះផ្សាយខាងលើស្ថិតនៅផ្ទះលេខ105 ផ្លូវលេខ86 ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផលពុំមានឃើញការលេងល្បែងស៊ីសងខុសច្បាប់ដូចការចុះផ្សាយទេ​ ការពិតគ្រាន់តែជាទីតាំងបេីលក់ការហ្វេធម្មតាតែប៉ុណ្ណោះ​ ជាមួយនោះដែរសមត្ថកិច្ចបានធ្វេីការណែនាំ​ និងធ្វេីកិច្ចសន្យាជាមួយម្ចាស់ទីតាំងមិនអនុញ្ញាតឲ្យមានលួចលាក់បេីកល្បែងខុសច្បាប់ឡេីយ​ រហូតមកដល់ពេលនេះ​ នៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១​ សមត្ថកិច្ចបានចុះពិនិត្យទីតាំងនេះជាថ្មី​ មិនមានការបេីកលេងល្បែងដូចការចុះផ្សាយនោះទេ​ ៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print