ខេត្តបាត់ដំបង, នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ លោក ផេង សិទ្ធី អភិបាលក្រុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះបិតខ្ទប់ធនាគារឯកទេសអ៊ីអនស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលបានរកឃើញបុគ្គលិកធនាគា១នាក់មានវិជ្ជមានកូវីដ-១៩។
សូមបញ្ជាក់ថា ,រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៤៥នាក់, ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១២នាក់ និង ករណីព្យាបាលជាសះស្បើយចំនួន ២០នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៩៤៦នាក់ ,បានព្យាបាលជាសះស្បើយ ៥៦៩នាក់ ,ករណីស្លាប់ ០៦នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក នានាក្នុងខេត្តបាត់ដំបង ៣៧១នាក់ ៕
ដោយ, សិលា