ភ្នំពេញ៖ នៅព្រឹកងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ប៊ុន សុថា អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុ និងទៀនព្រះវស្សា វេរប្រគេនជូនវត្តជំពុះក្អែក និងវត្តចំនួន ០៧ផ្សេងទៀតផងដែរ ។
ទីអារាមវត្តដែលទទួលទេយ្យវត្ថុនៅថ្ងៃនេះមាន
១. វត្តចំពុះក្អែក
២. វត្តបទុមវតី
២. វត្តច័ន្ទបុរីវង្ស
៣. វត្តមុនីប្រសិទ្ធិវង្ស
៤. វត្តលង្កាព្រះកុសុមារាម
៥. វត្តព្រែកប្រាំង
៧, វត្តស្វាយជ្រំ
៨. វត្តកៀនស្វាយក្រៅ
សូមរំឮកដែរថាពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីនេះត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។
ហើយថ្ងៃនេះបានប្រារព្ធក្នុងទីអារាមវត្តមុន្នីសុវណ្ណ ហៅ ជំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
នៅក្នុងឱកាសនោះ លោកស្រី ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែងនៅថ្ងៃនេះ ដែលបាននាំនូវទេយ្យវត្ថុ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង ០៨នៅពេលនេះ ។ លោកស្រី បានបន្តថា ការវេរប្រគេននៅពេលនេះជាសុទ្ធាជ្រះថ្លារបស់សម្តេចទាំងពីរ និងពុទ្ធបរិស័ទមួយចំនួនទៀត ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋអោយមានការរីកចំរើន ម្យ៉ាងវិញទៀតសំដៅទៅលើរដូវចូលវស្សា គឺព្រះសង្ឃគ្រប់អង្គមិនអាចមន្តបិណ្ឌបាត្រ និងគង់ចាំព្រះវស្សាអស់រយៈពេលដល់ទៅ ៣ខែទៀតផង ។
រាយនាមសប្បុរសជនដែលចូលបច្ច័យវេរទេយ្យវត្ថុនៅក្នុងថ្ងៃនេះរួមមាន៖
១-អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប៊ុន ស៊ាងលី
២-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ
៣-លោក គីម ទូច និងលោកជំទាវ ប៊ុន សាមលេន ព្រមទាំងបុត្រ និង ចៅ
៤-លោក តាន់ បញ្ញាវុធ និង លោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និង ចៅ
៥-លោក សាស្ត្រាចារ្យ ឈាង រ៉ា និង លោកស្រី គីម សុខលាភ ព្រមទាំងបុត្រ និង ចៅ
៦-លោក ភេ សុមុនី និងលោកស្រី គីម ចំរើន ព្រមទាំងបុត្រ
៧-លោក ម៉ាង ស៊ីណេត និងលោកស្រី គីម សុភ័ក្រ្ត ព្រមទាំងបុត្រ
៨-លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ព្រមទាំងបុត្រា បុត្រី ទេយ្យវត្ថុប្រគេនសម្រាប់នៅវត្ត មុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក រួមមាន៖
អង្ករ ០១ តោនកន្លះ ,ទឹកក្រូច ៣០កេស , ទឹកផ្លែឈើ ៣០ ,ទឹកសុទ្ធ ៨០កេស ,ទឹកដោះគោ ០៩កេស
,អូវ៉ាទី់ន ០៩កេស ,មៀនកំប៉ុង ០៩កេស,ត្រីខ ០៩
,មី ០៥កេសធំ , ស្ករ ៩០គីឡូ , តែ ០៩គីឡូ ,ទៀនវស្ស ១១ គូ, ប្រេងកាត ១០កាន ។
ដោយឡែកចំនួន ០៧ផ្សេងទៀតក៏ទទួលបានទេយ្យវត្ថុ និងទៀនព្រះវស្សាដូចគ្នាដែលទេយ្យទាំងនោះរួមមាន៖
០១-អង្ករ ០២ បេ ស្មើ ១០០គីឡូក្រាម
០២-ទៀនវស្សា ០២គូ
០៣-ស្ករស ១០គីឡូក្រាម
០៤-តែ ០២គីឡូក្រាម
០៥-ទឹកសុទ្ធ ០៣កេស
០៦-ទឹកក្រូច ០២កេស
០៧-ទឹកផ្លែឈើ ០៦កេស
០៨-មី ០១កេស
០៩-ត្រីខ ០១កេស
១០-មៀនកំប៉ុង ០១ កេស
១១-អូវ៉ាន់ទីន ០១កេស
១២-ទឹកដោះគោ ០១ កេស
១៣-ប្រេងកាត ០១កាន
ហើយវត្តនីមួយៗទទួលបច្ច័យបានពីអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ៥០ម៉ឺនរៀល, បច្ច័យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ០១លានរៀល ព្រមទាំងបច្ច័យពុទ្ធបរិស័ទមួយចំនួនទៀតផងដែរ ៕
ដោយ, សិលា