ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះអ្នកភូមិចំនួន៩ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារតែមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១ខែកក្កដាឆ្នាំ២០២១នៅក្នុងឃុំដូង និងឃុំមុខដាស្រុករមាសហែក។
យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងជាបឋមថា ផ្ទះនៅឃុំដូងដែលត្រូវខ្យល់កន្តា្រក់វាយប្រហារនោះមានម្ចាស់ទី១-ឈ្មោះជិន នាង ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយពក បានរបេីកធ្លាក់ជញ្ជាំងខូចខាត៣ផ្ទាំង។
ទី២-ឈ្មោះចាន់ ផាន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្វាយពក ជ្រុះក្បឿងខូចខាតអស់ចំនួន១៥០សន្លឹក ។
ទី៣-ឈ្មោះកែវ សុខា អាយុ៥១ឆ្នាំ រស់នៅភូមិពោន ជ្រុះក្បឿងខូចខាតចំនួន១៤០សន្លឹក។
ទី៤-ឈ្មោះកែវ ចន្ធី ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិពោន របេីកស័ង្កសីចំនួន ៥សន្លឹក។
ទី៥-ឈ្មោះសុខ សាវ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិពោន ជ្រុះក្បឿងចំនួន ៥០សន្លឹក។
ទី៦-ឈ្មោះម៉ៅ សំអឿន ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិពោន របេីកស័ង្កសីចំនួន៥សន្លឹក។
ទី៧-ឈ្មោះគុជ ឈន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិពោន ឃុំដូង របេីកស័ង្កសីរោងដាក់ចំបេីងចំនួន២០សន្លឹកខូចខាតស្រាល និងរបើកដំបូលមួយខ្នងទៀតសរុប៨ខ្នងផ្ទះ។
ទី៩-នៅឃុំមុខដា មានម្ចាស់ឈ្មោះហែម
វុិត ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិថ្នល់ក្រួស ឃុំមុខដា របើកដំបូលផ្ទះសង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណនិង៥ម៉ែត្រ តែសំណាងដែរដែលមិនមានអ្នកភូមិណាម្នាក់រងគ្រោះថ្នាក់នោះទេ។
អាជ្ញាធរស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕
ដោយ៖ យឹម សុថាន