នាយឧត្តមសេនីយ៍ ​​គៀត ច័ន្ទថារិទ្ធ៖ ប័ណ្ណសំគាល់យានយន្ត ប័ណ្ណបើកបរ ​ឆៀក និងប័ណ្ណអាជីវកម្មត្រូវផាកពិន័យដោយគ្មានការលើកលែង

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មហាផ្ទៃនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានបញ្ជាក់ប្រាប់ថា ប័ណ្ណសំគាល់យានយន្តចំនួន៤ប្រភេទ ដែលរួមមានប័ណ្ណបើកបរ ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត និងអាជីវកម្មយានយន្ត និងត្រូវចាត់វិធានការផាកពិន័យដោយគ្មានការលើកលែងឡើយ ខណៈដែលប័ណ្ណសំគាល់យានយន្តទាំងនោះត្រូវបាន បន្តពន្យាពេលក្នុងការអនុវត្តន៍ចាត់វិធានការ។

នៅក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចន័្ទថារិទ្ធ បានថ្លែងបញ្ជាក់បន្ថែមថា ក្នុងខណៈពេលនេះដោយអង្គប្រជុំបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយហើយការអនុវត្តគឺត្រូវធ្វើជាជំហាន និងបានរកឃើញថាមានចំនួនប្រជាពលរដ្ឋជាច្រើននៅមិនទាន់ធ្វើប័ណ្ណបើកបរ មិនទាន់ទៅចុះបញ្ជីយានយន្ត ខ្លះនៅមិនទាន់ទៅត្រួតពិនិត្យលក្ខិណៈបច្ចេកទេសយានយន្តទាំងនោះមកដល់ពេលនេះត្រូវបានពន្យា ពេលហើយក្រសួងសាធារណៈការ និងមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានី ខេត្តក្រុង បានកំពុងតែធ្វើការងារនេះជាបន្តបន្ទាប់ឲ្យបានលឿន។

នាយឧត្តមសេនីយ៍អគ្គស្នងការរងដដែលបន្តថា សម្រាប់ការងារដែលអនុវត្តបានគឺ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦​នេះតទៅនគរបាលចរាចរណ៍នៅតាមដងផ្លូវនឹងធ្វើការរឹតបន្តឹងចាប់ផាកពិន័យដោយគ្មានការលើកលែងចំពោះអ្នកធ្វើដំណើរដោយយានយន្ត និងម៉ូតូណាដែលធ្វើដំណើរមិនពាក់មួកសុវតិ្ថភាពទាំងអ្នកឌុបនិងអ្នកជិះពីក្រោយចាប់ផាកពិន័យ និងចាប់អ្នកបើកបរណាដែលធ្វើដំណើរមិនគោរពសិទ្ធអាទិភាព បើកល្បឿនហួសកំណត់ បើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង ការដឹកជញ្ជូនលើសចំណុះ​ ការបង្កឲ្យធ្លាក់របស់របរឬដី ដីរាយប៉ាយតាមផ្លូវ និងការបើកបរខុសបច្ចេកទេសនានាទៀត៕

IMG-20160318-WA0056

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print