២១មីនា ខាងមុខសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោកឧបនាយរដ្ឋមន្ត្រី​ ហោ ណាំហុង និងឯកអគ្គរដ្ឋទូតជប៉ុនលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពី ហិរញ្ញប្បទាន ឥតសំណងនិងឥណទានសម្បទាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៦និង០០នាទីរសៀលនៅទីស្ដីការក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា​រវាង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីហិរញ្ញប្បទានឥត​សំណង និងឥណទានសម្បទាន សម្រាប់គម្រោងដូចខាងក្រោម៖

១-ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤,៧១៥លានយ៉េនសម្រាប់អនុវត្តគម្រោង​ចំនួន២ដូចជា គឺធ្វើឲ្យប្រសើរឡើងវិញនៅស្ពានជ្រោយចង្វា ដែលមានទឹកប្រាក់ចំនួន ៣,៣៤៣លានយ៉េន និងជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីនដំណាក់កាលទី៧ ដែលមានទឹកប្រាក់ចំនួន ១,៣៧២លាន​យ៉េន ។

២-ឥណទានសម្បទានដែលមានទឹកប្រាក់ចំនួន ១៧,២៩៨លានយ៉េន សម្រាប់គម្រោងធ្វើឲ្យប្រសើ​ឡើងវិញនូវផ្លូវជាតិលេខ៥ កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម-ដំណាក់កាលទី២៕ សុខ ខេមរា

20160318000209

...

20160318000202

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print