ខេត្តកំពង់ចាម ៖ នគរបាលការិយាល័យព្រហ្មទណ្ឌស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានធ្វើការ បង្ក្រាប ល្បែងស៊ីសង ១ ករណី ឃាត់ខ្លួន អ្នកលេង ល្បែង ចំនួន ៦ នាក់ ឬ ករណី រារាំង ដល់ ការអនុវត្ត វិធានការ ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វិដ ១៩ និង រឹបអូស វត្ថុតាង បាន មួយចំនួន កាលវេលា វេលា ម៉ោង ១២ និង ១០ នាទីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច ផ្ទះ របស់ ឈ្មោះ ហេង រ៉ា មី ស្ថិតក្នុង ភូមិ បឹង បាសាក់ សង្កាត់ សំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។
លោកឧ ត្ត ម សេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បាន ប្រាប់ ឲ្យ ដឹងថា ក្រោយពេល ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ លោកបាន បញ្ជា ដល់ កម្លាំង ជំនាញ របស់ ផែន ការងារ នគរបាល ព្រហ្មទណ្ឌ សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ក្រុង កំពង់ចាម និង អាជ្ញាធរ មូលដ្ឋាន ដោយក្នុង កិច្ចប្រតិបត្តិការនេះ ក្រោម ការដឹកនាំ សម្របសម្រួល ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំង ដល់ ការអនុវត្ត វិធានការ ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វិដ ១៩ និង បើក លេង ល្បែងស៊ីសង ខុសច្បាប់ ( លេងបៀរ ភ្នាល់ ដាក់ ប្រាក់ ) ។
ក្នុង ប្រតិបត្តិការ នេះដែរ សមត្ថកិច្ច បាន ដកហូត វត្ថុតាង រួមមាន ៖ – បៀរ នីឡុង ចំនួន ០១ ហ៊ូ – កម្រាល ក្រាល លេងបៀរ ចំនួន ០១ កំប៉ុង តុង ០១ – ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង – ម៉ូតូ ចំនួន ០៤ គ្រឿង ប្រាក់រៀល ចំនួន ១០០.០០០ រៀល ( មួយ សែន រៀល ) ។ បច្ចុប្បន្ន ជនសង្ស័យ ចំនួន ៦ នាក់ ខាងលើ រួម នឹង វត្ថុតាង ត្រូវបាន ប ញ្ចូ ន មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បី សាកសួរ និង កសាង សំណុំរឿង តាម និតិ វិធី តាម បញ្ជា របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ៕
ដោយ៖ វណ្ណៈ