Update ! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ ! បានរលត់ទាំងស្រុងនៅម៉ោង២និង២០នាទីរសៀលនេះ !

ចែករំលែក៖

ខេត្តកណ្ដាល,ឃ្លាំងស្តុកប្រេងមួយកន្លែង ដែលបានរងនូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនោះ បានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែឆ្នាំដដែលនេះ បន្ទាប់ពីប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១២គ្រឿង ក្នុងនោះរថយន្តខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៤គ្រឿង  , រថយន្តទីបញ្ជាការដ្ឋានអង្គរក្សចំនួន៤គ្រឿង និងរថយន្តក្រសួងមហាផ្ទៃចំនួន៤គ្រឿង ។

សូមបញ្ជាក់ថា, ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន ឃុំព្រែកកូយ ស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងស្តុកប្រេង របស់ចែ ឡៃ ផេង។ បច្ចុប្បន្នសមត្ថកិច្ចអាជ្ញាធរស្រុកស្អាង ក៏ដូចជាកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងនឹងបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់កន្លែងកើតហេតុ ជាបន្តបន្ទាប់ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលកំពុងតែឆេះដ៏សន្ធោសន្ធៅនេះ ចៀសវាងមានការរាលដាលប៉ះពាល់ទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ទីបំផុតបានរលត់ និងមិនបានឆ្លងរាលដាលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ អ្នកជិតខាងនោះឡើយ។ 

ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់អំពីមូលហេតុ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដោយបុគ្គលិក ដោតឌុយផ្សារដែក ក៏បែកផ្កាភ្លើងឆាបឆេះរាលដាលតែម្តង។ សំភារ:ក្នុងឃ្លាំងខូចខាតទាំងស្រុង ជាមួយនឹងប្រេងប្រមាណជា១មុឺនលីត្រផងដែរ។ 

វត្តមាន របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលកំពុងដឹកនាំកំលាំងដោយផ្ទាល់ដើម្បីធ្វើការពន្លត់អគ្គីភ័យខាងលើនេះ ដោយយកចិត្តទុកដាក់បំផុត ហើយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញការចុះមកបញ្ជាផ្ទាល់ឈានដល់រលត់ និងមិនគ្រោះថ្នាក់ដល់ពួគគាត់ ៕

ដោយ, ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print