សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅភូមិខ្វិតត្បូង ឃុំតាំងក្រសាំង ស្រុកបាធាយ និងស្ត្រីជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖

១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឃុន គង់ អាយុ៦៥ឆ្នាំ នៅភូមិខ្វិតត្បូង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ដោយមានសភាពហត់ ដង្ហក់ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍ន ជំងឺចេះតែធ្ងន់ធ្ងរឡើង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០:១៥នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឃុន គង់ អាយុ ៦៥ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរដោយំសារវិជ្ជមានកូវីដ-១៩។

២-ស្ត្រីជនជាតិខ្មែរឈ្មោះ ស សារ៉ុន អាយុ៦៩ឆ្នាំ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានសន្លប់ រវើរវាយ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកបាំធាយ។ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបាន លទ្ធផល វិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យមេគង្គកំពង់ចាមដោយមានរោគវិនិច្ឆ័យលើសជាតិស្ករខ្លាំង (ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ) លើសសម្ពាធឈាម និងវិជ្ជមានកូវីដ-១៩ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ក៏នៅមិនអាចជួយសង្គ្រោះ អ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:៤៥នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ស សារ៉ុន អាយុ ៦៩ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យលើសជាតិស្ករខ្លាំង (អ្នកជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ) លើសសម្ពាធឈាម និងវិជ្ជមាន កូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print