ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង១យប់ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមអ្នកសាពត័មានខេត្តព្រះវិហារ បានចុះយករូភាពព័ត៌មានហើយប្រទះឃើញរថយន្តដឹកឈើមួយគ្រឿង ម៉ាកនីសាន់ ពាក់ ផ្លាកលេខភ្នំពេញ 2K 9906 នៅចំណុច ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងបានរាយការណ៍ ទៅកម្លាំនគរបាលសេដ្ឋកិច្ចខេត្ត ដើម្បីឃាត់ចាប់បញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ អនុវត្តតាមនិតិវិធីច្បាប់ ។
តាមសេចក្តីរាយការណ៍បានអោយដឹងថា រថយន្តខាងលើជាកម្មសិទ្ឋឈ្មោះ ឈុន ឡន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំសាលាវិសយ័ ស្រុកប្រសាទបង្លង័ ខេត្តកំពង់ធំ ដឹកឈើប្រភេទលេខ១ ចេញពី ស្រុកជាំក្សាន ខេត្តព្រះវិហារ ។
បើយោងតាមសេចក្តីរាយការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន បានអោយដឹងថា មេឈ្មួញឈ្មោះ ឈុន ឡន បានរកសុីដឹកឈើអស់រយៈពេល ១ឆ្នាំកន្លងមកហើយ តែការដឹកនេះចេះតែមានសំណាងល្អរហូត មិនដែលសមត្ថកិច្ចណាបង្ក្រាបបានលើយ ម្តងនេះអស់លក្ខ័ ដោយសាយីអ៊ុនដាក់ ។
សេចក្តីរាយការណ៍ក៏បានអោយដឹងថា អ្វីដែលគួចាប់អារម្មនោះ ទម្រាំឃាត់រថយន្តនេះបាន ត្រូវប្រើរថយថយន្តជាច្រើនគ្រឿងដើម្បីពាំងកុឱអោយរថយន្តនេះបើកទៅមុខរួច ។
វត្ថុតាង មានរថយន្តនឹងឈើត្រូវបានប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ចាត់ការបន្តទៅតាមនិតិវិធី ៕
ដោយ៖ វណ្ណៈ