លោក ចាន់ ស៊ីណាត បានអញ្ជើញចុះធ្វើការពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញលើប្រព័ន្ធធារាសាស្រ្តស្ទឹងស្វាយចេក និងប្រព័ន្ធពាក់ព័ន្ធរបស់វាទាំងអស់ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម សហការី និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះធ្វើការពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញលើប្រព័ន្ធធារាសាស្រ្តស្ទឹងស្វាយចេក និងប្រព័ន្ធពាក់ព័ន្ធរបស់វាទាំងអស់។

សូមបញ្ជាក់ជូនថា ៖ ស្ទឹងស្វាយចេកទាំងមូលបានក្លាយជាតំបន់សមរភូមិប្រយុទ្ធជាច្រើនជំនាន់ និងជាតំបន់ប្រទាញទុងជាមួយនឹងអតីតពួកត្រីភាគីអស់ជាច្រើនទសវត្សបានធ្វើឲ្យស្ទឹងនេះមានការគោករាក់ បានបាត់បង់នូវសក្តានុពលខ្ចប់វិចទឹកទុក និងដោះទឹកមិនបានរលូនលើគ្រប់កំណាត់ទាំងអស់។

ដោយសារមានបុព្វហេតុជាសារវ័ន្តខាងលើនេះហើយ និងដោយបានទទួលនូវការគាំទ្រ និងសហការណ៍ល្អពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រតិបត្តិការណ៍អនុវត្តនូវផែនការ ការងារធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្តស្ទឹងស្វាយចេក ចាប់ពីចំណុចជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក មកដល់ស្រុកស្វាយចេក ដែលស្ទឹងស្វាយចេកនេះបានលាតសន្ធឹងពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក មកស្រុកស្វាយចេក និងមកទល់នឹងក្រុងសេរីសោភ័ណ្ឌ របស់ខេត្តបន្ទាយមានជ័យ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print