ភ្នំពេញ, នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានសូមច្រានចោលទាំងស្រុងចំពោះគណនីហ្វេសប៊ុកដែលមានឈ្មោះថា ក្រសួងសុខាភិបាល ដែលគណនីខាងក្រោមនេះមិនមែនជាផេកហ្វេសប៊ុករបស់ក្រសួងសុខាភិបាលឡើយ !
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ,ក្រសួងសុខាភិបាលសូមច្រានចោល ទាំងស្រុងចំពោះគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ក្រសួងសុខាភិបាល ដែលគណនីនេះមិនមែនជាផេកហ្វេស ប៊ុករបស់ក្រសួងសុខាភិបាលឡើយ។ ការបង្កើតបន្លំផេកហ្វេសប៊ុកក្រសួង បែបនេះធ្វើឲ្យមានការភ័ន្តច្រឡំ ហើយក្រសួងសុំឲ្យម្ចាស់ផេកហ្វេសប៊ុក ក្លែងក្លាយនេះលុបចេញជាបន្ទាន់ និង សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ ការតាមផ្លូវច្បាប់ជាធរមាន លើការ ក្លែងបន្លំផេកហ្វេសប៊ុកក្រសួងសុខាភិបាលបែបនេះផង។ សូមអរគុណ!