ខេត្តស្វាយរៀង៖ មិនធម្មតាឡើយនេះជាករណី២១ខណ:ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរចំនួន៣នាក់ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ទទួបានជោគជ័យ។
យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤និង១០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-19 )មានអាស័យដ្ឋាននៅភូមិបឹងរៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់២.៨គីឡូក្រាម។
ប្រភពបន្តថាហើយកាលពីថ្ងៃអាទិត្យ ១០រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិព្រៃរំដេង ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័ក ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ២គីឡូក្រាម ។
និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤ទាបភ្លឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលវិជ្ជមានកូវីដ-១៩ មានអាស័យដ្ឋាននៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីម្នាក់ទំងន់ ៣ គីឡូក្រាម
ដោយក្រុមគ្រូពេទ្យសូមបងប្អូនប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនទាំង៣នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន