ផ្ទៃនៃអគារខុនដូកម្ពស់១២ជាន់ដែលបានបាក់ស្រុតកាលពីថ្ងៃទី ២៤ខែមិថុនានៅទីក្រុង Mianmi រដ្ឋ Florida សហរដ្ឋអាមេរិក ពេលនេះបានបំផ្ទុះបំផ្លាញទាំងស្រុងហើយ ដោយខ្លាចបង្កគ្រោះថ្នាក់បន្ថែមពេលខ្យល់ព្យុះចូលមកដល់។
កន្លងមក សកម្មភាពស្វែងរកអ្នកបាត់ខ្លួនត្រូវបានផ្អាក ដោយសារតែខ្លាចអគារខុនដូ Champlain Towers South ដែលនៅសេសសល់អាចបាក់ស្រុតគ្រប់ពេលវេលា បង្កគ្រោះថ្នាក់កាន់តែខ្លាំង ។
ក្រៅពីនេះតំបន់ភាគនិរតីនៃរដ្ឋ Florida នឹងរងការវាយប្រហារដោយខ្យល់ព្យុះ Elsa ដែលនឹងចូលមកដល់នៅថ្ងៃទី ៦ខែកក្កដា(ពេលវេលានៅអាមេរិក)។ ដូច្នេះហើយទើបមន្ត្រីរដ្ឋ Florida បានសម្រេចបំផ្លាញចោល ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ ។
រូបភាពនៃការកម្ទេចអគារខុនដូត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម។ ការបំផ្លាញអគារខាងលើធ្វើឡើងចំទិវាឯករាជ្យអាមេរិកនៅថ្ងៃទី៤ខែកក្កដា ។ ទីក្រុង Miami បានសម្រេចផ្អាកការបាញ់កាំជ្រួច ដោយអំពាវនាវដល់ពលរដ្ឋ ដុតទៀនគោរពដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់អគារខាងលើ។
អ្នកស្លាប់ដោយសារការបាក់អគារបានកើនឡើងដល់២៤នាក់ និង១២១នាក់នៅបាត់ខ្លួននៅឡើយទេ។ ក្រុមជំនាញកំពុងតែស្រាវជ្រាវបញ្ជាក់ពីមូលហេតុបណ្តាលឲ្យបាក់ស្រុតអគារខាងលើ៕ដោយ៖ធីរីណា
អគារផ្ទះល្វែងនៅមាត់សមុទ្រត្រូវបានរុញភ្ជាប់មុនពេលមានព្យុះធំមួយ។ រូបភាព៖Reuters
https://youtu.be/99N-GjjQn70
ប្រភពវីដេអូ៖ CNA