UNDP អបអរសាទររដ្ឋាភិបាលកម្ពុជាពីការឈានមុខក្នុងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានកោតសរសើរដល់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេមួយនៅលើពិភពលោក នៅពេលដែលនិយាយអំពីការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោក Nick Beresford តំណាងប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានមានប្រសាសន៍ថា លោកមានការរីករាយដោយបានមើលឃើញអំពីការអភិវឌ្ឍនិងសមិទ្ធផលនៃកម្មវិធីពិការភាពរបស់ប្រទេសកម្ពុជា ហើយតែមានភាពប្រសើរឡើងគ្រប់ពេលវេលា។ លោក Nick បានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃច័ន្ទ ទី៥ ខែកក្កដា ជាមួយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។

កិច្ចជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការកែលម្អកម្មវិធីពិការភាពឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនៅកម្ពុជា។ លោក Nick Beresford បានកោតសរសើរប្រទេសកម្ពុជាថាជា“ ប្រទេសឈានមុខគេមួយ” លើការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោកថា នេះគឺជាការឆ្លុះបញ្ចាំងនិងធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ។ លោក Nick Beresford បានបន្ថែមទៀតថា បើទោះបីជាមានការរឹតបន្តឹងពាក់ព័ន្ធវិធានសុវត្ថិភាពសុខាភិបាលដើម្បីពង្រឹងស្ថានភាព Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនមានន័យថាកិច្ចសហការអន្តរជាតិរវាង UNDP និងអគ្គលេខាធិការដ្ឋាក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបញ្ឈប់នោះទេ ហើយថា UNDP នឹងបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាពនាពេលខាងមុខតទៅទៀត។

ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងធ្វើការរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ជនមានពិការភាពកម្ពុជា។ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍អរគុណចំពោះការគាំទ្ររបស់ UNDP ហើយលោករដ្ឋលេខាធិការក៏កំពុងទន្ទឹងរងចាំគម្រោងថ្មីជាច្រើនទៀតដើម្បីជួយដល់តម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា។ 

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើការភាពជាដៃគូរជាមួយ UNDP គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលជនមានពិការភាពមានតម្រូវការ និងការយល់ដឹងឱ្យបានច្រើនអំពីវិធីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នាពេលបច្ចុប្បន្ន៕

UNDP Hails Cambodia as a World Leader in Empowering the Disabled

The United Nations Development Program has praised Cambodia as one of the leading countries in the world when it comes to the empowerment of persons with disabilities. The UNDP’s country representative, Mr. Nick Beresford, says he’s pleased to see how Cambodia’s disability program has improved over time. He made the comments during Monday’s meeting with Secretary of State in the Ministry of Social Affairs, Mr. Em Chan Makara, who is also chairman of Cambodia’s Disability Action Council.

The meeting was called to discuss how to improve the country’s national disability program even further. Mr. Nick Beresford described Cambodia as “a leader country”, empowering persons with disabilities and ensuring that no one is being left behind. He said current Covid-19 restrictions in Cambodia did not mean that international collaboration had to stop and that the UNDP will continue to support the Royal Government’s activities for the disabled.

Mr. Em Chan Makara, whose Disability Action Council is also working towards a new Disability Law for Cambodia, says he’s grateful for the UNDP’s support and is looking forward to more projects that advance the needs of those living with disabilities. He says working with the UNDP is vital, especially at a time when persons with disabilities need as much awareness as possible on how to protect themselves against Covid-19. ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print