បាក់ដីនៅជប៉ុន នៅមានមនុស្ស ៨០នាក់បាត់ខ្លួននៅឡើយ

ចែករំលែក៖

កម្លាំងជួយសង្គ្រោះជប៉ុនបានខិតខំប្រជែងនឹងពេលវេលាដើម្បីស្វែងរកមនុស្ស៨០នាក់ទៀតដែលបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅទីក្រុងឆ្នេរសមុទ្រ Atami ។ នៅថ្ងៃទី៥ខែកក្កដា មន្ត្រីទីក្រុង Atami បានបង្កើនក្រុមជួយសង្គ្រោះឡើងដល់១៥០០នាក់ដើម្បីស្វែងរកមនុស្សបាត់ខ្លួនកប់ក្រោមភក់ល្បាប់។

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានឱ្យដឹងថា «យើងចង់ជួយសង្គ្រោះពលរដ្ឋដែលកប់ក្រោមគំនរអគារបាក់ស្រុតដោយសារតែបាក់រអិលដីឱ្យបានឆាប់បំផុត»។ លោកបន្តទៀតថា កម្លាំងជួយសង្គ្រោះ ទាហាននឹងធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីស្វែងរកពលរដ្ឋដែលបាត់ខ្លួន។
តាមតួលេខពីមន្ត្រីក្នុងតំបន់បានឱ្យដឹងថា បច្ចុប្បន្នមានមនុស្ស៣នាក់ស្លាប់ ចំណែកពលរដ្ឋដែលបាត់ខ្លួនបានថយចុះពី១១៣នាក់ នៅសល់តែ៨០នាក់ប៉ុណ្ណោះ ។
អភិបាលក្រុង Atami លោក Saito Sakae បានឱ្យដឹងថា អ្នកស្លាប់ទី៣គឺជាស្ត្រីអាយុ៨២ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ចំណែកបុរសវ័យកណ្តាលម្នាក់បានប្រាប់បណ្តាញព័ត៌មាន NHK ថា «ម្តាយខ្ញុំនៅបាត់ខ្លួននៅឡើយទេ។ ខ្ញុំមិនដែលគិតថារឿងអាក្រក់បានកើតឡើងនៅទីនេះឡើយ»។
ក្នុងរយៈជាង១សប្តាហ៍កន្លងមកភ្លៀងធ្លាក់ខ្លាំង ជាមូលហេតុបណ្តាលឲ្យមានការបាក់ដី បង្កឲ្យមានជំនន់ភក់ល្បាប់បំផ្លាញផ្ទះសម្បែងជាច្រើននៅជើងភ្នំ ក្នុងទីក្រុង Atami ដែលជាតំបន់រមណីយដ្ឋានលម្ហែកាយដ៏ពេញនិយម៕ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print