គណៈរដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំពេញអង្គតាមប្រព័ន្ធអនឡាញ (ZOOM) នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន !

ចែករំលែក៖

ភ្នំពេញ,តាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គណៈរដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំពេញអង្គតាមប្រព័ន្ធអនឡាញ (ZOOM) នៅថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, យោងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងសហការ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធ អនឡាញ (ZOOM) ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០ នាទីព្រឹក ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ពិនិត្យនិងពិភាក្សាលើ៖

១- សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

២- បញ្ហាផ្សេងៗ មួយចំនួនទៀត។

អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបជាព័ត៌មាន៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print