នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនិងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០ នាក់។
តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេល ពីថ្ងៃទី ២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក គឺមានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។
នៅទីក្រុងញូវយ៉ក មានករណីបាញ់ផ្ទុះអាវុធ ២១លើក សម្លាប់មនុស្ស ២៦នាក់ គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២១មក។ ប៉ុន្តែតួលេខនោះនៅទាប់ជា កាលពីឆ្នាំ២០២០ ដោយក្នុងរយៈពេលដូចគ្នា គឺមានករណីបាញ់ប្រហារដល់ទៅ២៥ករណី សម្លាប់មនុស្ស ៣០ នាក់។ នៅក្នុងថ្ងៃទី ៤ខែកក្កដា ចំថ្ងៃទីវាឯករាជ្យ នៅក្នុងទីក្រុងញូវយ៉ក មានករណីបាញ់ប្រហារដល់ទៅ១២ករណីសម្លាប់មនុស្ស ១៣នាក់។
អំពើហិង្សា ដោយកាំភ្លើងក្នុងទីក្រុងញូវយ៉កកើនឡើងដល់ទៅ ៤០% ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនិងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២០ ។ ករណីបាញ់ប្រហារដល់ទៅ ៧៦៧លើក សម្លាប់មនុស្ស៨៨៥នាក់។
នៅទីក្រុងជីកាហ្គោ ស្នងការប៉ូលិសទីក្រុងនេះបានបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងកគឺជាពេលវេលា លំបាកបំផុត ចាប់តាំងពីដើមឆ្នាំ ២០២១មក ដោយមានមនុស្ស ៨៣នាក់នាក់រងការបាញ់ប្រហារ ក្នុងនោះស្លាប់ ១៤នាក់៕ដោយ៖ធីរីណា
មន្រ្តីប៉ូលីសនៃទីក្រុងញូវយ៉កធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ។ រូបថត៖ New York Post.