សុខ រ៉ាស៊ី រំពឹងថាបានយុត្តិធម៌ ក្នុងសម័យសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ ពិធីករលោក សុខ រ៉ាស៊ី ដែលសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងអគ្គនាយកផលិតកម្មមហាហង្សទាក់ទិនរឿងប្រាក់ជួលឆាករៀវចំកម្មវិធីប្រកួតកញ្ញាឯក។ បណ្តឹងនេះបានធ្វើឡើងក្រោយពីលោកបានព្យាយាមទុក្ខពេល ឲ្យភាគីខាងផលិតកម្មទូទាត់បំណុលរយៈពេលជិតមួយឆ្នាំមកហើយប៉ុន្តែមិនទទួលបានលទ្ធផល។ ក្រោយសម្រេចចិត្តដាក់ពាក្យបណ្តឹងលោករំពឹងថា នឹងទទួលបានយុត្តិធម៌ក្នុងសម័យសន្តិភាពនេះ។ ពិធីកររូបនេះបានបញ្ចេញសារថ្មីដ៏ចាក់ដោតបន្ថែមសម្រាប់ថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២១នេះថា “សម័យសម្តេចតេជោ យុត្តិធម៌ត្រូវតែមាន! រឿងក្តីមួយទាំងមូល ប៉ះពាល់ទាំងកិត្តិយស គេថាមិនអីទេ គេជួបរឿងទាំងនេះ ឡើងសុំាហើយ បានន័យថា បុគ្គលនេះ មិនស្រលាញ់កិត្តិយសទេ តែងតែមានជំលោះជាមួយគេផ្សេងទៀត!

តែខ្ញុំយល់ថាខ្ញុំសំណាងណាស់ ដែលកើត រស់នៅក្នុងសម័យសម្តេចតេជោ យុត្តិធម៌ត្រូវតែមាន ! អ្នកមានលុយ មិនអាចធ្វើបាបជនរង្គ្រោះ បានដូចមុនទេ! មិនអាចកែប្រែពី សទៅខ្មៅ ពីខ្មៅទៅស បានទេ តុលាការត្រូវតែយុត្តធម៌ សូមអរគុណទុកជាមុន ឯកឧត្តម្ភរដ្ធមន្ត្រី ក្រសួងយុត្តិធម៌ថ្មី ឯកឧត្តម្ភ កើត រិទ្ធ ! អរគុណសន្តិភាព។ 

  នេះគឺជាសាថ្មីក្រោយការទម្លាយអំពីរឿងក្នុងចិត្តដ៏ពិបាកទ្រាំ ដែលលោក សុខ រ៉ាស៊ីថា លោក អ៊ិន សុភិន ជាអ្នកមានទ្រព្យស្តុកស្តម្ភរស់នៅលើវីឡាស្កឹមស្កៃ ក្រុមហ៊ុនជាច្រើនក្នុងដៃមិនលំបាកក្នុងការទូទាត់បំណុលនោះទេ។ ខណៈដែលលោក អ៊ិន សុភិន ក៏បានបញ្ជាក់សារខ្លីមុននេះដែរថា គ្រប់យ៉ាងគឺលោកទុកឲ្យច្បាប់ជាអ្នកបញ្ជាក់ ហើយលោកមិនមានអ្វីបកស្រាយនោះទេ ។ លោកថែមទាំងហ៊ានធានាទៀតថានឹងមិនមានរឿងអ្វីធ្ងន់ធ្ងរចំពោះរូបលោកនោះដែរ។ 

  គួរបញ្ជាក់ដែរថា ករណីនៃការផ្ទុះឡើងរឿងរ៉ាវចម្រូងចម្រាសអំពីការខកខានក្នុងការទូរទាត់ប្រាក់ដែលជំពាក់ទៅកាន់លោកសុខ រ៉ាស៊ីជា ថៅកែឆាកតន្ត្រី ពីសំណាក់ផលិតកម្មមហាហង្សដែលទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតកញ្ញាឯកMiss Grand Cmabodia នៅកម្ពុជា គឺកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រោយពីលោកសុខ រ៉ាស៊ី បានប្រកាសអំពីការមិនអាចភ្ជាប់ទំនាក់ទំនងបានជាមួយលោក អ៊ិន សុភិនជាអគ្គនាយកនោះ។ ជាបន្តបន្ទាប់លោកសុខ រ៉ាស៊ីបានបញ្ចេញសារជាហូរហែជុំវិញរឿងនេះរហូតមានការគំរាមប្តឹងគ្នាទៅវិញវិញទៅមក រួមទាំងការសម្របសម្រួលសងប្រាក់ ប៉ុន្តែត្រូវបានលោកសុខ រ៉ាស៊ី ច្រានចោលការសន្យា ដែលោកថាជាការបោកប្រាស់។ ចុងក្រោយលោក សុខ រ៉ាស៊ី ប្រកាសសម្រេចប្តឹងលោក អ៊ិន សុភិន ដោយទាមទារសំណងចំនួន១៥៧០០ដុល្លារអាមេរិកនោះ។ គេនៅរងចាំតាមដានបន្តទៀតថាតើរឿងនេះនឹងទៅជាយ៉ាងណា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print