ចុះបិទទីតាំងភោជនីយដ្ឋាន ហ្គោល ជាបណ្តោះអាសន្នក្រោយលួចលាក់បើកខារ៉ាអូខេ និងឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានចុះបិទហាងខារ៉ាអូខេ​មួយកន្លែងយីហោហ្គោល នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់និងដកហូតបានម៉ូតូជាច្រើនគ្រឿង។

ប្រត្តិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈាន
ចូលព្រហស្បតិ៍ទី៨ ខែកក្តដា ឆ្នាំ​២០២១​ ក្រោយពីបានបេីកទទួលភ្ញៀវឱ្យចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី​ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ-១៩​នោះ ឡើយ។
​សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ​ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ គឺត្រូវពាក់ម៉ាស់​ វាស់កម្តៅ​ រក្សាគម្លាត​ ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ​ បីការពារ​ បីកុំ​ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះបង្ក្ត្រាបនេះគឺដោយសារទីតាំងហាងខារ៉ាអូខេ​យីហោ​ហ្គោលខាងលេី
លួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩​ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេី​បកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបនិងបិទហាងជាបណ្តោះអាសន្នតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់​រួមនិឹងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print