មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងបើករថយន្តទៅបុកខឿនរង្វង់មូលនាងមច្ឆាក្រឡាប់ផ្ងារជើងទ្រមេឃទាំងយប់…

ចែករំលែក៖

(ភ្នំពេញ)៖បុរសដែលគេដឹងថាជាមន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនដូចហោះបួងចង្កូតមិនទាន់ជ្រុលទៅបុកជាមួយនឹងរង្វង់មូលនាងមច្ឆាពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្កាប់ផ្ងារជើងទ្រមេឃ ទងយប់តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរបស់ក្រុមហ៊ុនOCIC ត្រង់ចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគេបានឃើញបុរសជាមន្ត្រីយោធាម្នាក់នោះបើករថយន្តម៉ាកTOYOTA-RAV4 ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-5803 បើកបរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវរបស់ក្រុមហ៊ុនOCIC ក្នុងល្បឿនលឿនដូចហោះ។ខណៈពេលមកដល់ចំណុចរង្វង់មូលនាងមច្ឆាក៏បានជាន់ហ្វ្រាំងនិងបួងចង្កូតមិនទាន់បណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងខឿងរង្វង់មូលនាងមច្ឆាពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្កាប់ផ្ងារជើងទ្រមេឃរងការខូចខាតអស់ស្ទើតែទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់ការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗដើម្បីត្រួតពិនិត្យមើលឃើញថាមានការប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ធរួចសមត្ថកិច្ចយករថយន្តបង្កទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print