លោកស្រី កិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ បានផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុករំដួល និងស្រុកចន្ទ្រា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានប្រគល់សម្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ លោក ហែម ពិសិដ្ឋ អភិបាល រងខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំ ពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ។ ជាពិសេស ការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា ។
សំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវី.១៩ បំប្លែងថ្មីប្រភេទ (ដែលតា និងបែលតា)ចូល ក្នុងសហគមន៍ ។ ជាពិសេស ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ អំពីវិធានការរបស់សុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។
អំណោយដែលបានផ្តល់ជូនស្រុករំដួល និងស្រុកចន្ទ្រា នាពេលនេះ រួមមាន៖ ទឹកសុទ្ធ ៥០កេស អង្ករ ១តោន មី៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ៥កេស ម៉ាស ៥កេសធំ អាល់កុល ៣កាន សាប៊ូលាងដែ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាស់ដុស ធ្មេញ ១០០ដើម និងថវិកា១លានរៀល ៕


ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print