ពិតជាជួនគ្នាណាស់! អ្នកដែលត្រូវស្នងតំណែងប្រធានាធិបតីហៃទី បានស្លាប់ដោយសារកូវីដ-១៩

ចែករំលែក៖

ក្រោយប្រធានាធិបតី ហៃទី លោក Jovenel Moise រងការធ្វើឃាត មក ហៃទីនៅមិនទាន់អាចជ្រើសរើសប្រធានាធិបតីថ្មីមកដឹកនាំប្រទេសបាននៅឡើយទេ។ តាមច្បាប់រដ្ឋធម្មនុញ្ញ បុគ្គលដែលត្រូវឡើងស្នងតំណែងប្រធានាធិបតីដោយស្វ័យប្រវត្តិនោះគឺប្រធានតុលាការកំពូល ប៉ុន្តែប្រធានតុលាការកំពូលបានស្លាប់ដោយសារកូវីដ-១៩ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីរងការធ្វើឃាត។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Jean Wilner Morin ប្រធានសមាគមចៅក្រមហៃទីដេលបាននិយាយថា មកទល់ពេលនេះមិនទាន់ដឹងថាបុគ្គលណាមួយត្រូវឡើងស្នងតំណែងប្រធានាធិបតីនោះឡើយ ។ កាលពីថ្ងៃទី ៧ខែកក្កដា ប្រធានាធិបតី Moise រងការធ្វើឃាតនៅក្នុងផ្ទះរបស់លោក ។
តាមច្បាប់ប្រធានតុលការកំពូលនឹងទទួលបន្ទុកដឹកនាំប្រទេសបន្ទាប់ពីប្រធានាធិបតី ប៉ុន្តែលោក Rene Sylvestre បានស្លាប់កាលពីពេលថ្មីៗដោយសារតែឆ្លងកូវីដ-១៩។ នៅពេលនេះតំណែងប្រធានាធិបតី នៅចំហនៅឡើយទេ។
កាលពីថ្ងៃទី ២៤ខែមិថុនា ប្រធានាធិបតី Moise បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ចៅក្រមតុលាការកំពូល ដែលជាបុគ្គលស្មោះត្រង់ជាមួយប្រទេសជាតិ។ ពិធីបុណ្យសពចៅក្រម Rene Sylvestre ធ្វើឡើងនៅថ្ងៃទី៧ខែកក្កដា គឺចំថ្ងៃដែលប្រធានាធិបតី និងអ្នកត្រូវឡើងស្នងតំណែងប្រធានាធិបតីបានស្លាប់។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោក Claude Joseph គឺត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងសភា ដើម្បីដឹកនាំប្រទេសជំនួសបុគ្គលដែលស្លាប់ទាំងពីររូប ៕ដោយ៖ធីរីណា

...

ប្រធានសមាគមន៍ចៅក្រមហៃទីលោកហ្សង់វីលណ័រម៉ូន។ រូបថតៈ HPN ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print