គ្រូពេទ្យកងទ័ពជើងអាកាសមានភារៈកិច្ចចាក់វ៉ាក់(ខេត្តតាកែវ)÷ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ កម្មករ និយោជិត តាមបណ្តាខេត្តគោលដៅ និងតំបន់ដែលរងហានិភ័យជំងឺកូវីដ១៩ កម្លាំងបញ្ជាការដ្ឋានកងទ័ពជើងអាកាសដឹកនាំដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង,មេបញ្ជាការកងទ័ពជើងអាកាស ខ.ភ.ម មានកម្លាំងក្រុមការងារចូលរួមសរុប ១២៧ នាក់ ដែលមានឧត្តមសេនីយ៍ឯក គង់ មុនី ប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារកូវីដ.១៩,ឧត្តមសេនីយ៍ឯក យិន សុខា អនុប្រធាន បានបន្តអនុវត្តផែនការថ្មីចុះចាក់វ៉ាក់សាំងកូវីដ.១៩ Sinovac ជូនប្រជាពលរដ្ឋប្រតិបត្តិការដោយក្រុមគ្រូពេទ្យកងទ័ពជើងអាកាសដែលទទួលខុសត្រូវចាក់៨ឃុំ មានឃុំ បឹងត្រាញ់ជើង,បឹងត្រាញ់ត្បូង,ទ្រា,លំចង់,សឹង្ហ,ជើងគួន, សំរោងនិងឃុំស្លា ស្រុកសំរោងខេត្តតាកែវចាប់ពីថ្ងៃបើកយុទ្ធនាការលើកទី២ ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញកន្លងមកនេះកម្លាំងកងទ័ពជើងអាកាស បានចុះចាក់ជូនប្រជាពល រដ្ឋក្នុងខណ្ឌដង្កោនិងបានចែកប័ណ្ណចាក់វ៉ាក់សាំងក្រសួងការពារជាតិជូនប្រជាពល រដ្ឋបានចំនួន ៣០១២៣នាក់។នៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១កម្លាំងគ្រូពេទ្យកងទ័ពជើងអាកាសបន្តចាក់ដូសទី២ ជូនប្រជាពលរដ្ឋក្នុងស្រុកសំរោងរួមទាំងកម្លាំងបញ្ជាការដ្ឋានការពារអាកាស៣ឃុំទៀត ។
សូមរួមគ្នាអនុវត្តវិធានការការពារ #៣ការពារ #៣កុំ ឲ្យកាន់តែសកម្មបន្ថែមទៀត៕
ដោយ៖ សូរិយា