បារម្មខ្លាចកូវីដ១៩ ផ្ទុះឡើងខ្លាំងថៃមានគម្រោងអនុវត្តច្បាប់បម្រាប់គោចរ ចំណែកទីក្រុងហូជីមិញវៀតណាមសម្រេចបិទខ្ទប់

ចែករំលែក៖

នៅថ្ងៃទី ៨ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានប្រកាសពីគម្រោងអនុវត្តច្បាប់ប្រាប់គោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ក្នុងពេលដែលមានករណីឆ្លងក្នុងប្រទេសនេះកើនឡើងខ្ពស់។
តាមគណៈកម្មគ្រប់គ្រងជំងឺឆ្លងប្រទេសថៃ នៅថ្ងៃទី ៨ខែកក្កដា បានប្រកាសថា ចំនួនអ្នកស្លាប់ក្នុងពេលមួយថ្ងៃក្នុងប្រទេសនេះកើនឡើងដល់ទៅ៧៥នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីករណីឆ្លងកូវីដ ១៩ ដំបូងនៅដើមឆ្នាំ២០២០ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃកើនឡើងដល់ទៅ ២៤៦២នាក់ហើយ។ ក្រៅពីនេះនៅមានអ្នកឆ្លងថ្មី ជាង ៧ពាន់នាក់ សរុបអ្នកឆ្លងមានជាង៣សែននាក់ហើយ។
ឧត្តមសេនីយ៍ Natthapol Nakpanich ប្រធានគណៈកម្មការគ្រប់គ្រងជំងឺឆ្លងថៃ CCSA បានឲ្យដឹងថា ស្ថាប័ននេះនឹងត្រួតពិនិត្យទៅលើសំណើររបស់ក្រសួងសុខាភិបាលដើម្បីអនុវត្តច្បាប់បម្រាមគោចរទប់ស្កាត់ការឆ្លងរាលដាលកូវិដ១៩ ។ លោកបន្តទៀតថា អ្នកឆ្លងនៅក្នុងប្រទេសថៃអាចកើនឡើង១ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែវីរុសបម្លែងខ្លួនថ្មី មានការឆ្លងរាលដាលលឿន។
ប៉ុន្តែមកទល់ពេលនេះ CCSA មិនទាន់ទទួលបានសំណើរបម្រាមគោចរណាមួយនៅឡើយទេ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល នឹងពិភាក្សានៅក្នុងកិច្ចប្រជុំជាមួយ CCSA នៅថ្ងៃទី ១២ខែកក្កដា ដើម្បីសម្រេចថាតើ នឹងត្រូវដាក់បម្រាប់ដែរឬទេ។
តាមការប្រកាសរបស់CCSA វីរុសកូវីដ១៩ បម្លែងខ្លួនថ្មីបានឆ្លងរាលដាលយ៉ាងខ្លាំងនៅទីក្រុងបាងកក និងខេត្តក្រុងចំនួន៤០ ទៀត ក្នុងប្រទេសថៃ។
ដោយឡែកនៅក្នុងប្រទេសវៀតណាម វិញ ទីក្រុងហ៊ូជីមិញបានសម្រេចបិទខ្ទប់ ដោយសារតែមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ ។ ទីក្រុងនេះមានពលរដ្ឋច្រើនជាងគេបង្អស់ ក្នុងចំណោមទីក្រុងធំៗនៅក្នុងប្រទេសវៀតណាមពិបាកនៅក្នុងការទប់ស្កាត់ប្រសិនបើមិនបិទនោះទេ។
ចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៩ខែកក្កដា ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេល ២សប្តាហ៍ បន្ទាប់ពីករណីឆ្លង COVID-19 សរុប៨,០០០ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងនេះ ។
ប្រជាជននៅទីក្រុងហូជីមិញ នឹងត្រូវអនុញ្ញាតឲ្យចេញពីផ្ទះ ដើម្បីតែទៅទិញស្បៀងអាហារ ឬថ្នាំពេទ្យប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងប្រទេសវៀតណាម។ មកទល់ពេលនេះ ខេត្ត-ក្រុងចំនួន ១០របស់វៀតណាម បានផ្អាកបណ្តាញតភ្ជាប់ផ្លូវអាកាសរបស់ពួកគេជាមួយ ទីក្រុងហូជីមិញ ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ប្រជាជនបាននាំគ្នាសម្រុកទិញរបស់របរស្តុកទុក ស្របពេលផ្សារលក់ទំនិញបោះដុំធំៗចំនួន ៣ នៅហូជីមិញត្រូវបិទទ្វារ៕ដោយ៖ធីរីណា

ប្រជាជនថៃតម្រង់ជួរដើម្បីធ្វើតេស្តសម្រាប់ Covid-19 នៅទីក្រុងបាងកក, ថ្ងៃទី ៧ ខែកក្កដា។ (រូបថត៖ Bangkok Post)

...

ផ្លូវមួយនៅក្នុងទីក្រុងហូជីមិញត្រូវបានបិទដើម្បីការពារការការពារអាយឌីអាយ-១៩ ក្នុងកំឡុងពេលផ្តាច់មុន។ រូបថតៈBùi Văn Nghiệp

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print