ខេត្តកំពង់ចាម, សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៨នាក់, ស្រុកចំការលើ ០៦នាក់, ស្រុកជើងព្រៃ ០៥នាក់, ស្រុកបាធាយ ០៩នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកកងមាស ០៦នាក់ ស្រុកស្រីសន្ធរ ០១នាក់, ស្រុកព្រៃឈរ ១៣នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងខេត្តកំពង់ធំ ០២នាក់ ក្នុងថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ៧៦នាក់(សរុបចំនួន១.៧៨៣នាក់)។ អ្នកជំងឺ ទាំង៧៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅ វិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន៨៣៣នាក់ ទទួលបានលទ្ធផល តេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៥៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៥៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យ ព្រះសីហនុ(អ្នកកំពុងសម្រាកព្យាបាល ចំនួន ៦៨៥នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ- និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ, សិលា