ក្មេងស្រីអាយុ១០ខែទាញកំសៀវទឹកក្តៅដួលរលាកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្យកំពង់ឆ្នាំង ÷ ក្មេងស្រីអាយុ១០ខែម្នាក់បានស្លាប់ក្រោយពីរលាកទឹកក្តៅដែលទើបដាំពុះត្រូវមកលើ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង ១០នាទី ថ្ងៃទីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបាឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ។រស់នៅភូមិឃុំខាងលើ។
ក្រុមគ្រួសាក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយក្មេងរងគ្រោះ បានដាំទឹក ពេលពុះហើយ ក៍បានចាក់ផ្ទេរទឹកដាក់ទៅកំសៀវ រួចបានយកឆ្នាំងដែលផ្ទេររួចយកទៅទុក ខណ:នោះស្រាប់តែ ក្មេងរងគ្រោះបានមកទាញកំសៀវទឹកក្តៅ បណ្តាលឲ្យកំពុបស្រោចលើខ្លួន បណ្តាលឲ្យរលាកក្តៅក្រហល់ក្រហាយ រហូតស្លាប់តែម្តង ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print