សម្តេច ហេង សំរិន ចូលរួមអបអរសាទរពិធីបុណ្យ ”រុក្ខទិវា” ៩ កក្កដា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា២០២១នេះ ជាទិវាដ៏មហានក្ខត្តឬក្សដែលយើង តែងតែប្រារព្ធពិធីបុណ្យនេះឡើងតាំងពីឆ្នាំ១៩៩២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។

ជារៀងរាល់ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងតែសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យដ៍មានសារៈសំខាន់នេះ។

ប៉ុន្តែចាប់ពីឆ្នាំ២០១៩មក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ យើងមិនបានរៀបចំទិវានេះឡើយ។ បុណ្យ “រុក្ខទិវា” បានរៀបចំធ្វើឡើងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។

សូមបងប្អូនជនរួមជាតិ ចូលរួមដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ តរៀងទៅ៕

  

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print