កាណាដាត្រៀមបើកទ្វារស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់

ចែករំលែក៖

អ្នកទេសចរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យចូលក្នុងទឹកដីកាណាដានោះឡើយ ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងបើកទ្វារទទួលអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។
នៅថ្ងៃទី៨ខែកក្កដា រដ្ឋាភិបាលកាណាដា បានលើកឡើងថា មិនចង់បំផ្លាញការរីកចម្រើនក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នោះឡើយ ។ នាយករដ្ឋមន្ត្រី Justin Trudeau បានលើកឡើងថា អ្នកដំណើរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យចូលទឹកដីកាណាដាឡើយ។ ដោយឡែកអ្នកទេសចរដែលចាក់វ៉ាក់សាំងរួច រដ្ឋាភិបាលកំពុងតែពិចារណា បើកទ្វារស្វាគមន៍ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ប្រមុខដឹកនាំប្រទេសកាណាដា បានឱ្យដឹងថា ប្រទេសនេះកំពុងតែ តាមដានចំនួនពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្នុងប្រទេស។ ជាមួយគ្នានេះ កាណាដាបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទDelta ។ ជាមួយគ្នានេះរដ្ឋាភិបាលកាណាដាក៏បានតាមដានរាល់សកម្មភាពទប់ស្កាត់កូវីដ-១៩ របស់បណ្តាប្រទេស មុនពេលបើកទ្វារដល់អ្នកទេសចរប្រទេសទាំងនោះចូលមកកាណាដាដែរ។
នៅក្នុងសប្តាហ៍នេះ កាណាដានឹងលុបច្បាប់រិឹតត្បិត និងធ្វើចត្តាឡីស័កដល់ពលរដ្ឋកាណាដាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩រួចរាល់ ។ ប៉ុន្តែកាណដាមិនទាន់អនុញ្ញាតឲ្យអ្នកទេសចរបរទេសចូលក្នុងប្រទេសនេះនៅឡើយទេ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកាណាដា បានបញ្ជាក់ថា មកទល់ពេលនេះមានពលរដ្ឋដល់ទៅ ៧៨% មានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងយ៉ាងតិចបានមួយដូស និង៤៤% បានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស ។
បច្ចុប្បន្នមានប្រទេសជាច្រើនបានបើកទ្វារដំណើរការវិស័យឧស្សាហកម្មគ្មានផ្សែងឡើងវិញ ដោយទទួលស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ នៅក្នុងតំបន់អាស៊ានមានខេត្តភូកេតប្រទេសថៃ បានអនុវត្តសាកល្បងបើកទ្វារទេសចរណ៍ស្វាគមន៍អ្នកដំណើរចាក់វ៉ាក់សាំងរួចរាល់៕ដោយ៖ធីរីណា

...

រូបថត៖AP។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print