ប្រទេសកោះFiji បង្ខំពលរដ្ឋត្រូវតែចាក់វ៉ាក់សាំង អ្នកដែលមិនចាក់នឹងត្រូវបណ្តេញចេញពីការងារ

ចែករំលែក៖

ប្រទេសកោះFiji ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានប្រកាសច្បាប់បង្ខំឲ្យពលករកម្មករទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ប្រកាសថា អ្នកដែលមិនចាក់វ៉ាក់សាំងនឹងត្រូវបាត់បង់ការងារធ្វើ។
សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រី Frank Bainimarama បានស្នើដល់ពលរដ្ឋដែលសរុបទាំងអស់មានចំនួន៩៣០ពាន់នាក់រស់នៅក្នុងប្រទេសនេះ ត្រូវតែចាក់វ៉ាក់សាំងទាំងអស់ លើកលែងតែកុមារ។ ចំណែកពលករដែលមិនទាន់ចាក់វ៉ាក់សាំងដូសទីមួយចាប់ពីថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១ គឺត្រូវតែដាក់ច្បាប់សម្រាកពីការងារ បណ្តោះអាសន្ន ហើយដល់ថ្ងៃទី ១ខែតុលា បើមិនទាន់បានចាក់វ៉ាក់សាំងដូសទីពីរនោះទេនឹងត្រូវបញ្ឈប់ការងារតែម្តង។
ចំណែកពលរដ្ឋធម្មតា ដែលមិនទាន់ចាក់វ៉ាក់សាំងគឺរងការពិន័យយ៉ាងធ្ងន់។ ចំពោហក្រុមហ៊ុនណាលាក់បាំងបំពានច្បាប់នឹងត្រូវបិទទ្វារតែម្តង។ មេដឹកនាំប្រទេសហ្វីជី បានបញ្ជាក់ទៀតថា «មិនចាក់វ៉ាក់សាំង គឺត្រូវបាត់បង់ការងារធ្វើ»។ ការចាក់វ៉ាក់សាំង ត្រូវបានក្រុមវិទ្យាសាស្ត្រ បញ្ចាក់ថាមានសុវត្ថិភាពបំផុត។ ទាំងនោះក៏ជាគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវអនុវត្តតាមផ្លូវច្បាប់។
រដ្ឋាភិបាលហ្វីជី បានអនុវត្តច្បាប់តឹងតែងបំផុត ក្រោយពេលមានពលរដ្ឋជាច្រើនមិនអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងកូវិដ-១៩ ក្នុងនោះមានពាក់ម៉ាស់ រក្សាគម្លាតសង្គមជាដើម ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។
រយៈពេលជាង១ឆ្នាំ ប្រទេសហ្វីជី មិនមានករណីឆ្លងកូវីដ-១៩នោះឡើយ រហូតដល់ខែមេសាឆ្នាំ ២០២១ ទើបមានករណីឆ្លងលើកដំបូងក្នុងសហគមន៍ ហើយមកទល់ពេលនេះ មានករណីឆ្លង កូវីដ-១៩ កើនឡើងដល់ទៅ ៧០០នាក់ក្នុងមួយថ្ងៃ ៕ដោយ៖ធីរីណា

...

កន្លែងចាក់វ៉ាក់សាំងគម្រប -១៩ នៅហ្វ៊ីជី។ រូបថតៈ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print