ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៦៦នាក់ បន្ថែមទៀតដែលឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះភាគច្រើនជាអ្នក ដែលរស់នៅក្នុងក្រុងកំពង់ឆ្នាំង ។
អ្នកវិជ្ជមានកូវីដ-១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន បរិបូរណ៍ ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើក្នុងរយ:ពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់
ឆ្នាំង,មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕
...