ចាប់មុខសញ្ញាចែកចាយថ្នាំញៀន២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចែកចាយ ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចាប់ខ្លួនដកហូតបានថ្នាំញៀន២កញ្ចប់ (ធំ១កញ្ចប់និងតូច១កញ្ចប់) ទូរស័ព្ឌដៃ៤គ្រឿង និងម៉ូតូ១គ្រឿងកាលពីវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ទី១៩ ខែមីនា ឆ្នាំ២០១៦ នៅចំនុចបរិវេណវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ នូ ដារ៉ា ហៅង៉ោ ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិទួលរការទី១ សង្កាតចាក់អង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះ ញ៉ិល ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅក្នុងភូមិដើមស្លែង សង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះសមត្ថកិច្ចដកហូតបានថ្នាំញៀន២កញ្ចប់ “ធំ១ តូច១” ទូរស័ព្ទ៤គ្រឿង លុយនៅក្នុង កាបូប ៤៥,០០០រៀល និងម៉ូតូ១គ្រឿម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-0112 ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ជា មុខសញ្ញាដែលសមត្ថកិច្ចតាមដានយូមកហើយ លុះដល់ថ្ងៃទី១៩ ខែមីនា ជនសង្ស័យបានជិះម៉ូតូចូលមកឈប់ក្នុងវត្តច្បារអំពៅដើម្បីចែកចាយថ្នាំញៀនឲ្យអ្នកទិញ ។ ពេលជួបមុខសញ្ញា កម្លាំងនគរបាលព្រហ្មទណ្ឌបានឈាតខ្លួនជនសង្ស័យទាំង២នាក់ដើម្បីធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងថ្នាំញៀន២កញ្ចប់ ទើបឈានដល់ការចាប់ខ្លួនតែម្តង ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងថ្នាំញៀន និងម៉ូតូ១ គ្រឿងត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងទៅតុលាការ ៕សណ្តោស

20160319003615 copy

...

20160319003616 copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print