ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនឹងអុីតាលីនៅរាត្រីរំលងអធ្រាត្រនេះ នឹងធ្វើឲ្យកក្រើកក្នុងពិភពបាល់ទាត់ពិភពលោក ដោយក្រុមទាំង២សុទ្ធតែជាក្រុមខ្លាំង និងឆ្លងកាត់ការប្រកួតវគ្គជម្រុះទាំងអស់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០។
យោងតាមតារាងផ្គូរផ្គងរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកនេះបានបង្ហាញថា ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ កក្កដាម៉ោងនៅកម្ពុជា។ ក្រុមខ្លាំងអង់គ្លេស៦ប្រកួតក្នុងព្រឹត្តិការណ៍យូរ៉ូគឺមិនដែលចាញ់នោះទេ ដោយឈ្នះ៥ដង និងស្មើម្តង ហើយវគ្គ១៦ក្រុមចុងក្រោយឈ្នះយកឈ្នះអាល្លឺម៉ង់២ទល់០ ចូលដល់វគ្គ៨ក្រុមចុងក្រោយអង់គ្លេសយកឈ្នះអ៊ុយក្រែន៤ទល់០ និងវគ្គ៤ក្រុមចុងក្រោយអង់គ្លេសយកឈ្នះក្រុមខ្លាំងដាណឺម៉ាក២ទល់១ក្នុងម៉ោងបន្ថែម។
ចំណែកក្រុមអុីតាលីវិញ៦ប្រកួតក្នុងព្រឹត្តិការណ៍យូរ៉ូគឺមិនដែលចាញ់ទាល់តែសោះក្រោមការដឹកនាំរបស់លោក Roberto Mancini ដោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយយកឈ្នះក្រុមអូទ្រីស២ទល់១ក្នុងម៉ោងបន្ថែម ចូលដល់វគ្គ៨ក្រុមចុងក្រោយ អុីតាលីបន្តយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ហើយវគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយកឈ្នះអេស្ប៉ាញដោយបាល់ប៉េណាល់ទី៤ទល់២ ក្រោយពីប្រកួតគ្នាស្មើ១ទល់១។
ប្រវត្តិជួបគ្នារបស់ក្រុមអុីតាលី និងអង់គ្លេសក្នុង៦ប្រកួតចុងក្រោយគឺអុីតាលីឈ្នះ៣លើក(ក្នុងនោះមួយលើកឈ្នះដោយបាល់ប៉េណាល់ទី), អង់គ្លេសឈ្នះ១លើក និងស្មើគ្នា២លើក។
ខាងក្រោមនេះគឺជាសមាជិកក្រុមអុីតាលី និងអង់គ្លេសដែលត្រូវបង្ហាញខ្លួនក្នុងទីលានប្រកួតនៅយប់នេះ៖
អង់គ្លេស៖ អ្នកចាំទី: Dean Henderson (Manchester United), Sam Johnstone (West Bromwich Albion), Jordan Pickford (Everton)។
ខ្សែការពារ: Trent Alexander-Arnold (Liverpool), Ben Chilwell(Chelsea), Conor Coady (Wolves), Reece James (Chelsea), Harry Maguire (Manchester United), Tyrone Mings(Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Atlético), Kyle Walker (Manchester City)។
ខ្សែបម្រើ: Jude Bellingham (Dortmund), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Leeds United), Declan Rice (West Ham)។
ខ្សែប្រយុទ្ធ: Dominic Calvert-Lewin (Everton), Phil Foden(Manchester City), Jack Grealish (Aston Villa), Harry Kane (Tottenham), Marcus Rashford (Manchester United), BukayoSaka (Arsenal), Jadon Sancho (Dortmund), Raheem Sterling (Manchester City)។
អុីតាលី៖ អ្នកចាំទី: Alessio Cragno (Cagliari), GianluigiDonnarumma(Milan), Alex Meret (Napoli), Salvatore Sirigu(Torino)។
ខ្សែការពារ: Francesco Acerbi (Lazio), Alessandro Bastoni(Inter), Cristiano Biraghi (Fiorentina), Leonardo Bonucci(Juventus), Giorgio Chiellini (Juventus), Giovanni Di Lorenzo (Napoli), Alessandro Florenzi (Paris), Gianluca Mancini (Roma), Leonardo Spinazzola (Roma), Rafael Toloi (Atalanta)។
ខ្សែបម្រើ: Nicolò Barella (Inter), Gaetano Castrovilli(Fiorentina), Bryan Cristante (Roma), Manuel Locatelli(Sassuolo), Lorenzo Pellegrini (Roma), Matteo Pessina(Atalanta), Stefano Sensi(Inter Milan), Marco Verratti (Paris)។
ខ្សែប្រយុទ្ធ: Andrea Belotti (Torino), DomenicoBerardi(Sassuolo), Federico Bernardeschi (Juventus), Federico Chiesa(Juventus), Vincenzo Grifo (Freiburg), Ciro Immobile (Lazio), Lorenzo Insigne (Napoli), Moise Kean (Paris), Matteo Politano(Napoli), Giacomo Raspadori (Sassuolo) ៕
ដោយ៖ ភារៈ(រូបថត៖ BBC Sport)