នៅថ្ងៃទី១០ ខែកក្កដាស្ត្រីអាល្លឺម៉ង់ រាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងប៊ែរឡាំង ទាមទារសិទ្ធិតម្លាភាពភេទ ប្រឆាំងច្បាប់ហាមប្រាមស្ត្រីបើកចំហល្វែងលើ ហាលក្តៅនៅរមណីយដ្ឋាន ឆ្នេរសមុទ្រ។
ការធ្វើបាតុកម្មចាប់ផ្តើមនៅតំបន់ Mariannenplatz ក្នុងរដ្ឋធានី ប៊ែរឡាំង ដោយមានបុរសស្ត្រីរាប់រយនាក់អាក្រាតល្វែងលើ ។ បុរសពាក់អាវទ្រនាប់ ចំណែកស្ត្រីវិញចំហល្វែងលើជិះកង់ដោយមានសរសេរអក្សរលើរាងកាយថា «រំដោះដើមទ្រូង» និងពាក្យថា «រាយកាយខ្ញុំនិងជម្រើសរបស់ខ្ញុំ»។
ការធ្វើបាតុកម្មក្រោមការអំពាវនាវដែលមានឈ្មោះថា«ចំហល្វែងលើតម្លាភាពដល់មនុស្សគ្រប់គ្នា»។ ស្ត្រីក៏មានសិទ្ធិចំហដើមទ្រូងនៅតំបន់ដែលបុរសដោះអាវបានដូចគ្នា ។ ក្រុមបាតុករ បានទាមទារឲ្យមានតម្លាភាព ចំពោះដើមទ្រូងទាំងបុរសនិងស្ត្រី។
ក្រុមដែលនៅពីក្រោយការធ្វើបាតុកម្មមានឈ្មោះថា Hedonist International ដោយមានគេហទំព័រ អំពាវនាវឲ្យមានតម្លាភាពដើមទ្រូង ដោយចាត់ទុកដើមទ្រូងទាំងអស់របស់បុរសស្ត្រី គឺស្រស់ស្អាតដូចគ្នា ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលស្ត្រីបារំាងត្រូវប៉ូលិសចាប់ចេញពីរមណីយដ្ឋានទឹក ក្នុងទីក្រុងប៊ែរឡាំង ដោយសារតែនាងចំហល្វែងលើ ហាលក្តៅ៕ដោយ៖ធីរីណា
បាតុករប្រមូលផ្តុំនៅកណ្តាលទីក្រុងប៊ែកឡាំងនៅថ្ងៃទី ១០ ខែកក្កដា។ រូបថតៈReuters.