ទីក្រុងហូជីមិញត្រៀមគ្រែពេទ្យ ៥ម៉ឺនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី១១ខែកក្កដា អភិបាលទីក្រុងហូជីមិញ លោក ង្វៀងថាញ់ ផុង បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤នេះ ទីក្រុងមានគ្រែពេទ្យតែ១២ពាន់គ្រែប៉ុណ្ណោះ ហើយទីក្រុងកំពុងតែបង្កើនគ្រែពេទ្យព្យាបាលឡើងដល់៥ម៉ឺនគ្រែពេទ្យ។
តាមការប្រកាសរបស់អភិបាលក្រុង ហូជិីមិញ គិតត្រឹមម៉ោង៦ថ្ងៃទី១០ ខែកក្កដា ដលម៉ោង ៦ថ្ងៃទី១១ខែកក្កដា នៅទូទាំងទីក្រុងរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់១៤០៣នាក់ ភាគច្រើនស្ថិតនៅតំបន់ធ្វើចត្តាឡីស័កដែលស្ថិតក្រោមការគ្រប់គ្រង។ ជាមួយគ្នានេះក៏មានករណីឆ្លងក្រៅប្រព័ន្ធគ្រប់គ្រងមានដល់ទៅ ១៧២ករណី ។
បច្ចុប្បន្នទីក្រុងហូជីមិញ កំពុងតែព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ១១៣០៨ នាក់ ក្នុងនោះមាន ១៧៨នាក់ស្ថិតក្នុងសភាពធ្ងន់ត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។ ដូច្នេះក្នុងការឆ្លងកូវីដ-១៩លើកទី៤នេះ នៅទីក្រុងហូជីមិញមានករណីឆ្លងសរុបជាង១២ពាន់នាក់ហើយ។
នៅពេលនេះដែរ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានឱ្យដឹងថា បានបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន ៤កន្លែង មានលេខរៀង ១,២,៣,៤ ហើយទីក្រុងកំពុងតែបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន បន្ថែម៤ទៀតមានលេខរៀង៥,៦,៧,៨ អាចព្យាបាលអ្នកជំងឺបានសរុប៣០ពាន់នាក់ ក្នុងនោះមាន១០០០គ្រែសម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ត្រូវជំនួយដង្ហើមដោយអុកស៊ីហ្សែន៕ដោយ៖ធីរីណា

...

ទីក្រុងហូជីមិញកំពុងរៀបចំផែនការព្យាបាលមួយដែលមានគ្រែចំនួន ៥ ម៉ឺនគ្រែសម្រាប់អ្នកជំងឺអាយឌីអាយ – ១៩ ។ រូបថតៈ SYT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print