ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះជាន់ទី៤ បណ្ដាលអោយអណ្ដាតភ្លើងឆាបឆេះនិងរាលដាលដល់កំប៉ុងហ្គាសផ្ទុះ តែសំណាងល្អមិនអោយមានមនុស្សរងរបួសឡើយត្រូវបានអាជ្ញាធរចេញជួយអន្តរាគមន៍ទាន់ពេល។
ហេតុការណ៍នេះកើតឡើងកាលពីវេលឆម៉ោង១០ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះ១៩E4 ជាន់ទី៤ តាមបណ្ដាយផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ រួចបានចេញទៅធ្វើការ ស្រាប់តែអ្នកផ្ទះជិតខាងឃើញមានផ្សែងខ្មៅហុយ ចេញពីខាងក្នុង ក៏បានបងប្អូនប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន រួចរាយការណ៍ទៅអាជ្ញាធរជួយចេញរថយន្តទឹកអន្តរាគមន៍បានទាន់ពេលវេលា។
ក្រោយពេលបញ្ជប់ប្រតិបត្តិការ កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តដល់ទីតាំងកើតហេតុចំនួន៥គ្រឿង ប្រើប្រាស់អស់ចំនួន២គ្រឿងពន្លត់រលត់ជាស្ថាពរ។ មូលហេតុសមត្ថកិច្ចជំនាញសន្និដ្ឋានជាជំហានដំបូង សង្ស័យម្ចាស់ផ្ទះភ្លេចបិទសង្ក្រានហ្គាស រួចចេញទៅការ៕
ដោយ៖ រ៉ារ៉ា