សមត្ថកិច្ចបន្តបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ខែឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះបានបន្តបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ ខណៈ២ថ្ងៃមុនបង្រ្កាបបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលផ្នែករាំងទិល សហការជាមួយកងកម្លាំងប្រដាប់អាវុធចុះអនុវត្តនិងបង្រ្កាបចាប់ពីចំណុច កោះក្រាបបាយរហូតដល់ក្បាលជ្រោយពាមដីរនាត ស្ថិតនៅភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន។ ជាលទ្ធផលបាន រុះរើបំផ្លាញចោលនូវក្បាលបរចំនួន២២គ្រឿង ស្មើនឹងរបាំងសាច់អួនចំនួន១២ខ្សែ ដែលមានប្រវែងចំនួន២.៥០០ម៉ែត្រ បង្គោលចំរឹងចំនួន១.៨០០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន១៦គីឡូក្រាម ។

លោក បន្តទៀតថា ដោយឡែកស្ថិតនៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង លោក អភិបាលរងខេត្តទទួលបន្ទុកបន្តដឹកនាំកម្លាំងចុះបង្រ្កាប ជាលទ្ធផលបាន រុះរើបំផ្លាញចោល(២ករណី)របាំងសាច់អួន៧ខ្សែ ស្មើនឹងប្រវែងចំនួន១.៩០០ម៉ែត្រ ក្បាលបរចំនួន៤គ្រឿង របាំងស្បៃមុងចំនួន១៥ខ្សែ ស្មើនឹងប្រវែងចំនួន១.៨៥០ម៉ែត្រ លូកងស្បៃមុងចំនួន១០មាត់ ចាក់លែងត្រីចម្រុះចំនួន១៣គីឡូក្រាម និងបង្រ្គោលចំរឹងបម្រុងធ្វើសកម្មភាពចំនួន៦២០ដើម ផងដែរ៕

...


ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print