ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តបានសម្រេចបិទផ្សារកំពង់ស្ពឺមួយរយៈបន្ទាប់ពីមានអាជីវករស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១មក។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានអាជីវករស្លាប់ដោយសារកូវីដ-១៩ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានឆ្លងរាលដាលជាច្រើននោះទើបអាជ្ញាធរសម្រេចបិទផ្សារកំពង់ស្ពឺមួយរយៈសិនគឺចាប់ពីថ្ងៃទី១៣ខែកក្តដាឆ្នាំ២០២១រហូតដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១។
លោកអភិបាលខេត្តបានបន្ថែមថា ចំពោះអាជីវករលក់ដូរក្នុងផ្សារកំពង់ស្ពឺព្រមទាំងប្រជាពលរដ្ឋត្រូវការពារខ្លួន រក្សាគម្លាតនិងពាក់ម៉ាស់ លាងដៃនិងសាប៊ូ អាល់កុលឬជែលតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារឱ្យបានជាប្រចាំ៕
...
ដោយ៖ ចន្ទ លីហ្សា