បុរសជាកម្មកររោងចក្រម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីត្រូវរថយន្តបើកបុកចំពីមុខពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវរថយន្តធុនធំបើកបុកចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ យិន ធាវី អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិបង់គៀនសរ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្ដុំសួនកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-1339តែម្នាក់ឯងតាមបណ្ដោយផ្លូវព្រៃសក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1093 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នាបានរេចង្កូតមកបុកចំពីមុខម៉ូតូពេញទំហឹងបណ្តាលឲ្យដួល រួចរថយន្តកិនពីលើជនរងគ្រោះបែកក្បាលស្លាប់ ចំណែកអ្នកបើករថយន្តធុនធំបានបន្ថែមល្បឿនបើករត់ជាច្រើនរយម៉ែត្រទើបឈប់រថយន្តចុះរត់ចូលទៅក្នុងវត្តបម្រុងគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមឃាត់បានទាំងអ្នកបើកបរនិងរថយន្តយកមកវិញ។

បន្ទាប់ពីកើតហេតុសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។  ចំណែកអ្នកបើកបរនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នាំមកការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

      

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print