ហាមឃាត់គណនី facebook ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដូចជាថ្នាំសម្លាប់កូវីដ-១៩ ជាដើម

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ COHICO កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្លាប់មេរោគ ម៉ាក BIOCLEAN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីមួយឈ្មោះ COHICO កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្លាប់មេរោគ ឈ្មោះ BIOCLEAN ដែលគ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងបានផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដូចជាថ្នាំសម្លាប់កូវីដ-១៩ ជាដើម ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការ ចរាចរផលិតផលសម្លាប់មេរោគ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយរាល់ការ ផ្សព្វផ្សាយផលិតផលទាំងនេះ តាមគ្រប់រូបភាព ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលសម្លាប់មេរោគ ដែលលក់តាមបណ្ដាញសង្គម ហ្វេសប៊ុកខាងលើនេះជាបន្តទៀត ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធផ្សេងៗត្រូវ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ជាបន្ទាន់ ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ និងគណនីពាក់ព័ន្ធផ្សេងៗ ដែលផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន ។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ។ .. សូមភ្ជាប់មកជាមួយនូវ រូបភាពគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងផលិតផលសម្លាប់មេរោគខុសច្បាប់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print